អភិបាលខេត្តព្រមានថាកណ្តាប់ដៃដែកចំពោះជនល្មើកាងដីអនាធិបតេយ្យ

0

(ខេត្តព្រះសីហនុ)៖បន្ទាប់ពីបានចាប់ក្រុមកាងដីប្រដាប់អាវុធនៅកោះក្របីស្រុកបញ្ជូនទៅញាត់គុករូចមក នៅថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៨នេះ សមត្ថកិច្ចស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួន

ក្រុមជើងខ្លាំងចំនួន៤នាក់ផ្សេងទៀតដែលធ្វើសកម្មភាពកាងដីនៅតំបន់ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ យកមកសួរនាំក្នុងសកម្មភាពកាងដីអោយ ឈ្មោះ ថៃ ធីគាវ ក្នុងការឈូសឆាយដោយគ្មានច្បាប់ព្រោះតែអាងអ្នកមានអំណាចនៅពីក្រោយខ្នង។
ការឃាត់ខ្លួនជនទាំងបួននាក់នេះបានធ្វើឡើងបន្ទាប់ពីក្រុមនេះបានទៅកាងគ្រឿងចក្រកាយ ឈូសឆាយដីនៅតំបន់គម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅតំបន់ភូមិពូធឿង ឃុំបិត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០១៨ នេះដោយសំអាងថាដីនេះមានបណ្ណ័តាំងពីឆ្នាំ២៩៩៦។

តាមប្រភពថាបណ្ណ័ទាំងនេះមានឈ្មោះ ហាក់ដូចជាឈ្មោះចិន ស្រដៀងគ្នានឹងបណ្ណ័សំគាល់សិទ្ធដែលកន្លងមកគេនិយាយតៗគ្នាថាជាប្លង់ដែលចិនតៃវ៉ាន់ធ្វើលាងលុយកាលពីជំនាន់ទស្សវត្យ៩០ប៉ុណ្ណោះ។
មួយវិញទៀតបណ្ណ័ទាំងនេះត្រូវបាននិរាកណ៏អស់ទៅហើយបន្ទាប់ពីរដ្ឋាភិបាលបានដាក់តំបន់នេះជាតំបន់គម្របព្រៃឈើឆ្នាំ២០០២មក។ប៉ន្តែបណ្ណ័នេះត្រូវបានអ្នកមានលទ្ធភាពមួយចំនួននៅតែយកមកប្រើក្នុងការកាន់កាប់ដីនេះដែល។

ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ព្រមានថានឹងចាត់វិធានការក្តៅតាមច្បាប់ដោយគ្មានការលើកលែងឡើយទោះជាអ្នកនោះជានណាក៏ដោយ។
គួររំលឹកថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុបានប្រើវិធានការច្បាប់ក្រុមអានាធិបតេយ្យ និងអ្នកកាងអាងខ្នងបង្អែកអ្នកមានអំណាចនៅពីក្រោយខ្នងបានជាច្រើនករណីមកហើយ។

ចំពោះក្រុម ទាំង៤នាក់នេះដែរ សមត្ថកិច្ចស្រុកព្រៃនប់កំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្តនៅរសៀលថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៨នេះ។
នេះបើយោងតាមអោយដឹងពី លោក ហួ យ៉ៃ អធិការស្រុកព្រៃនប់ អោយដឹងថាក្រុមមេធាវីរបស់ ក្រុមទាំង៤នាក់ ។លោក ហួ យ៉ៃ បានបញ្ជាក់ថា ក្រុមទាំងបួននាក់នេះឈ្មោះ ១.ណន គឹមឆេង ភេទប្រុស អាយុ៤៨ឆ្នាំ ស្រុកកំណើតឃុំគងជ័យ ខេត្តកំពង់ចាម សព្វថ្ងៃរស់នៅខេត្តកំពង់ស្ពឺ។
២.នួន ហាន់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ទាហានសិករងខេត្តព្រសវែង។
៣.សិន រដ្ឋា ភេទប្រុស អាយុ៣៦ មុខរបរ ទាហាន ស្រុកកំណើតខេត្តកំពង់ចាម សព្វថ្ងៃរស់នៅភ្នំពេញ។
៤.សំ គឹមសាន ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរ ខាង វិស្វកម្ម រស់នៅខេត្តកំពត៕