VIDEO ខ្នង​ផ្ទះ​ទី​១០៣អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ ហ៊ុន សែនប្រគល់់ជូនអតីតយុទ្ធជនពិការស្រុកបារាយណ៍

0

កំពង់ធំ៖ ខ្នង​ផ្ទះ​លើកទី​១០៣ គឺជាអំណោយដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ត្រូវបានប្រគល់ជូន ក្រុមគ្រួសារអតីតយុទ្ធជនពិការលោកពលបាលឯក អ៊ុ សាខន​ អាយុ​៤៨​ ឆ្នាំ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម  អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨។

ពិធីប្រគល់ផ្ទះលើកទី១០៣ដែលជាអំណោយរបស់តេជោហ៊ុន សែន ត្រូវបានប្រគល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាង ឯកឧត្តម ទេសរដ្ឋមន្រ្តីគន់ គីម រួមទាំងសហការី ជូនអតីតយុទ្ធជនពិការ រស់នៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទើបសាងសង់មាន​ទំហំ​ ៤មx៦ម សាងសង់​ពីឈើ​ជញ្ជាំង​និង​រនាប​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ សាងសង់​ខ្ពង់​ខ្ពស់​ផុត​ពី​ដី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ ៦,៩៩៨,០០០​ រៀល​  ។

ក្នុងពិធីសំណេះសំណាលនិងប្រគល់ផ្ទះថ្មីនេះ ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ខេត្ត​កំពង់ធំបានពាំនាំនូវអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ពិកា​រ​នេះ​បន្ថែម​ទៀត​មាន​  អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម , មីយើងចំនួន ០២ កេស​ , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ០២យួរ  និង​ថវិកា​ចំនួន​ ៤០០,០០០​ រៀល​  ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា លោកពលបាលឯក អ៊ុ សាខន​ អាយុ​៤៨​ ឆ្នាំ​ ចូលរួម​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ឆ្នាំ​១៩៨៦​ នៅ​អង្គភាព​យោធាស្រុកបារាយណ៍​ ខេត្តកំពង់ធំ​  ហើយ​បាន​ត្រូវ​របួស​ ធ្លាក់​ខ្លួន​ពិការ​ នៅ​ឆ្នាំ​១៩៩២​ បច្ចុប្បន្ន​មាន​ភរិយា​ឈ្មោះ​ អោក ចាន់​ធឿន​  អាយុ​៤៦​ ឆ្នាំ​ មាន​កូន​នៅ​ក្នុង​បន្ទុក​ចំនួន​ ០៥ នាក់​ ក្រៅ​ពី​ប្រាក់​បៀវត្ស​ប្រចាំប្រចាំខែដែលរាជរដ្ឋាភិបាល មិនតែប៉ុណ្ណោះលោក អ៊ុ សាខន បាន​ប្រកបមុខរបរ​បន្ថែម​ជា​ជាង​សំណង់​ផ្សេងៗ​ និង​នេសាទ​ត្រី​ ដើម្បី​បាន​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​ចិញ្ចឹម​គ្រួសារ​  ។

អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងគ្រួសារ អតីតយុទ្ធជន មានចិត្តរំភើបរីករាយយ៉ាងក្រៃលែងដោយបានទទួលផ្ទះថ្មី ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមួយជីវិត លោក អ៊ុ សាខន មិនដែលនឹកស្មានថា និង បានទទួលផ្ទះថ្មី ដែលធ្វើឲ្យមានលំនៅដ្ឋាសមរម្យនិងគេនោះឡើយ ទើបតែពេលនេះ លោកបានទទួលផ្ទះថ្មី ពិតប្រកដ ដែលមិនមែនជាការស្រម័យ ឬសុបិន្តនោះឡើយ គ្រួសាររបស់អតីតយុទ្ធជន បានគោរពថ្លែង អំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្រធានសមាគមខេត្តកំពង់ធំ រួមទាំងអាជ្ញាធរដែលបានសហការជួយឲ្យមាន ថ្ងៃនេះ និងសូមប្តេជ្ញាស្មោះត្រង់និងគាំទ្រសម្តេចជានាយករដ្ឋមន្រ្តីគ្រប់អណត្តិបន្តទៀត។

ដោយ  ប៊ុន រដ្ឋា