ព្រហើនមែន ហ៊ានបំពានដីកាសាលាឧទ្ធរណ៍ វាយកំទេចរបងផ្ទះគេពេលម្ចាស់មិននៅ

0

(ខេត្តព្រះសីហនុ)៖របងផ្ទះប្រជាពលរដ្ឋមួយគ្រួសារ មានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានបុរសម្នាក់វាយកំទេចទាំងស្រុង កាលពីរសៀលថ្ងៃទី២១ខែវិច្ឆកាឆ្នាំ២០១៨ គ្រាដែលម្ចាស់ផ្ទះនាំគ្នាទៅលេងអុំទូកនៅភ្នំពេញអស់។បុរសដែលវាយកំទេចរបងនេះត្រូវបានគេថតបានតាមរយៈកាំមេរ៉ាសុវត្ថិភាព និងដាក់ប្តឹងទៅអាជ្ញាធរនិងសមត្ថកិច្ចរួចហើយដែរតែនៅមិនទាន់មានពន្លឺ។
ករណីនេះមុនឈានដល់ការវាយកំទេចបាននេះកន្លងមកមានបុរសពីរនាក់ធ្លាប់អះអាងថាជាតំណាងម្ចាស់ផ្ទះបាននាំកម្មករជាច្រើននាក់មកធ្វើរបងថ្មហំពទ្ធ័លើដីផ្លូវដែលកំពុងមានការប្តឹងផ្តល់នៅតុលាការនៅឡើយ ដោយប្រើកិរិយាច្រងេងច្រងាងមកលើអាជ្ញាធរដែនដីពេលចុះសម្របសម្រួល ហាក់ដូចជាមានអ្នកមានអំណាចណានៅជួយការពារពីក្រោយខ្នង។សកម្មភាពនោះក៏បានបរាជ័យទៅវិញបន្ទាប់ពីមានការអន្តរាគមន៍ពីអាជ្ញាធរដែនដី។
បុរសទាំងពីរនាក់នេះ ទី១ ឈ្មោះ ឈុន ថាន់. គេប្រាប់ថា ធ្វើការនៅទីស្តីគណរដ្ឋមន្ត្រី បានអះអាងថាជាតំណាងម្ចាស់ផ្ទះ (គឺលោក ឈ្មោះ អេង អ៊ី ហាក់ ជាអានិកជនខែ្មរបារាំង.និងប្រពន្ធ ឈ្មោះ ស្រេង ដាលីន) តាមប្រភពច្បាស់ការប្រាប់ថា ឈ្មោះ.ឈុន ថាន់ បានអះអាងនៅចំពោះសមត្ថកិច្ចថាខ្លូនត្រូវជាប្អូន លោក សេង ទៀង ។ទី២.មិនស្គាល់ឈ្មោះ តែគេសង្ស័យថា ជាយោធានៅអង្គភាពប្រឆាំងភេរវកម្ម។

តាមភាគីម្ចាស់ផ្ទះដែលត្រូវគេលួចវាយរបងចោលខាងលើនេះ លោកតាំង ងួន និង លោកស្រី ចាន់ ធូ បញ្ជាក់ថា ផ្លូវចូលដីម្ចាស់ជាប់ព្រំគ្នានេះ តាមប្លង់មានទំហំត្រឹមតែ៣ម៉ែត្រប៉ុណ្ណោះតាមប្លង់់សុរិយោដី តែម្ចាស់ដីខាងក្រោយនេះចង់ពង្រីកផ្លូវអោយធំបែរជាមកវាយកំទេចរបងរបស់គាត់ប្រុងរំលោភយកដីរបងកម្មសិទ្ធរបស់គាត់ដើម្បីគាប់ចិត្តពួកចិនដែលជួលផ្ទះរបស់គាត់។

អាជ្ញាធរសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានចុះធ្វើកំណត់ហេតុនិងស្រាវជា្រវករណីនេះដែរតែមិនទាន់មានលទ្ធផលនៅឡើយ។
ទន្ទឹមនេះដែរ អាវុធហត្ថខេត្តព្រះសីហនុ ក៏បានចុះមកពិនិត្យស្រាវជ្រាវរឿងនេះដែរក្រោយទទួលបានពាក្យបណ្តឹងពីពលរដ្ឋម្ចាស់ផ្ទះតែមិនទាន់ស្វែងរកការបញ្ជាក់លំអិតបាននៅឡើយ។

សូមបញ្ជក់ថា ករណីទំនាស់នេះបានកើតឡើងជាយូរមកហើយ ភាគីទំនាស់ទាំងពីរបានប្តឹងផ្តល់គ្នាជាបន្តបន្ទាប់។វិវាទនេះតុលាការខេត្តព្រះសីហនុ លោក ចៅក្រម សុខ សឿន នៅថ្ងៃទី.០៨ ខែ ធ្នូ ឆ្នាំ១០១៧.. បានចេញដីរក្សាការពារលេខ…៨៦០តរ/១៧.និងតម្រូវអោយរុះរើរបងនេះចោលដោយរក្សាស្ថានភាពដើម តែនៅថ្ងៃទី…១៩ខែតុលា ឆ្នាំ២០១៨. លោក សួស សំអាត ប្រធានចៅក្រមជំនុំជំរះ នៃសាលាឧទ្ធរណ៍បានទាត់ចោលដីការសាលាដំបូងខេត្តព្រះសីហនុទុកជាអសារបង់។
សេចក្តីសេម្រចបញ្ចប់របស់សាលាឧទ្ធរ ៖
១.ទទួលពាក្យណ្តឹងជំទាស់លេខ២៥ ចុះថ្ងៃទី១២ខែមិថុនា ឆ្នាំ២០១៨ របសសហកូនបំណុលឈ្មោះ តាំង ងួន និងឈ្មោះ ចាន់ ធូ គឺមានលក្ខណៈត្រឹមត្រូវតាមទម្រង់នៃគតិច្បាប់។
២.លុបចោលនូវដីការសម្រេចអំពីពាក្យសុំតាវ៉ាចំពោះដីការសម្រេចរក្សាការពារលេខ ៧៦៣តរ/១៨ចុះថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០១៨របស់សាលាដំបូងខេត្តព្រះសីហនុជាអសារបង់។

បើយើងតាមរក្សាការពាររបស់ដីការសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចសេចក្តីអោយដើមបណ្តឹងឈ្នះ(ភាគី លោក អេង អ៊ីហាក់ និងលោកស្រី ស្រឹង ដាលីន)ថាផ្លូវចេញចូលផ្ទះភាគីទាំងពីរនេះពីដើមឡើយមានទំហំជាង៦ម៉ែត្រ
តែបើផ្អែកតាមប្លង់សុរយោដីផ្លូវនេះមានទំហំត្រឹមតែបីម៉ែត្រប៉ុណ្ណោះ។
តែអ្វីដែលសាធារណៈជននិងមន្ត្រីខ្លះនឹកហួសចិត្តពេលនេះ គឺមានក្រុមជើងខ្លាំងហ៊ានមកលួចវាយកំទេរបស់ថ្មចំពានដីការសាលាឧទ្ធរណ៍យ៉ាងគឃ្លើន។
តើក្រុមនុគ្គលនេះជាអ្នកណា ? មកពីណា?តើអាជ្ញាធរមូលដ្ឋានក្រុងព្រះសីហនុនិងអាវុធហត្ថខេត្តព្រះសីហនុ អាចតាមស្រាវជ្រាវចាប់ខ្លួនជនល្មើទាំងនេះយកទទួលខុសត្រូវចំពោះអំល្មើសនេះបានដែរឬយ៉ាងណា?