បន្ទាយមានជ័យ៖ ចាប់តាំងពីពេលលោក អ៊ុងសុីផានចូលមកគ្រប់គ្រងពន្ធធនាគារខេត្តបន្ទាយមានជ័យមក ចេះតែមានការលេចឮពាក្យចចាមរាមជាហូរហែរស្តីពីការគៀបសង្កត់គ្រប់រូបភាពទៅលេីអ្នកទោសដែលពិសេសបំផុតទៅលេីអ្នកទោសដែលក្រីក្រ។
តាមប្រភពច្បាស់ការមួយបានបញ្ជាក់ដោយទឹកភ្នែកស្តីពីទុក្ខលំបាករបស់អ្នកទោសរាប់រយនាក់ក្នុងពន្ធធានាគារខេត្តបន្ទាយមានជ័យលេីសពីទោសទណ្ឌដែលត្រូវទទួលតាមផ្លូវច្បាប់នោះ10ដងទៅទៀត។
ប្រភពបានបកស្រាយថា៖ អ្នកទោស(ក្រីក្រ)ក្រៅពីការហូបចុកមិនគ្រប់គ្រាន់ខ្វះអណាម័យក៏ធ្លាប់មានអ្នកទោសត្រូវបានស្លាប់ដោយសារមានជំងឺនិងកង្វះអាហារ ថ្នាំសង្កូវផងដែរ។ល។
លេីសពីនោះទៅទៀតសាច់ញ្ញាតិរបស់អ្នកទោសក៏មិនអាចយកម្ហូបអាហារស្រស់ៗមកផ្ញេីរអោយអ្នកទោសបានដែរទោះជារដូវបុណ្យទានដែលពួកគាត់ចង់អោយកូនក្មួុយដែលមានទោសបានហូបឆ្ងាញ់ម្តងម្កាលក៏ដោយ។
អ្នកទោសត្រូវហាមឃាត់ជាដាច់ខាតមិនអោយធ្វេីម្ហូបអាហារសូម្បីដាំទឹកផឹកនោះទេ។ក៏ប៉ុន្តែផ្ទុយទៅវិញក្នុងមន្ទីរឃំុឃាំងអ្នកទោសត្រូវទិញទឹកដែលគេដាំលក់នៅក្នុងនោះក្នុងតំលៃ១បំពុងទឹក្តៅ៥០០០៛ ម្ហូបឆ្អិនស្រាប់ក្នុងមួយកូនថង់តូចមួយ៥០០០៛ទៅ១០០០០៛។
បែរជាអ្នកទោសដែលជា(អ្នកមានលុយ) អ្នកទោសមានលុយអាចប្រេីទូរសព្ទ័smartphoneដោយបង់លុយអោយខាងអ្នកគ្រប់គ្រង១ខែ៣០០$ក្នុង១គ្រឿងអាចប្រេីដោយសេរីក្នុងនោះក៏មានលក់ស្រាប៊ៀABCក្នុង១កេស១០០$មានលក់ម្ហូបកុម្មង់គ្រឿងក្លែមស្រាប៊ៀគ្រប់ប្រភេទ និងភេសជ្ជះគ្រប់មុខក្នុងតំលៃលេីសខាងក្រៅ៤ទៅ៥ដង។
រីឯសេវាប្តូរបន្ទប់១៥០$ ហើយសេវ៉ាវីងវេរលុយ ត្រូវបានប្រេីប្រាស់ក្នុងពន្ធធនាគាយ៉ាងទូលំទូលាយ ដោយមានលំហូរទឹកប្រាក់រាប់ពាន់ដុល្លា ក្នុងការវេរម្តងៗ ដោយថ្លៃសេវាខ្ពស់ ល្បែងសុីសងគ្រប់ប្រភេទក៏មានផងដែរ នោះគេមិននិយាយពីរឿងដែលមានចររាចរណ៍គ្រឿងញៀននោះផងទេ។
និយាយជារួមអ្នកទោសដែលមានលុយគឺជាក្រុមនិងជាបក្សពួករបស់មន្រ្តីពន្ធធនាគារពួកគេអាចធ្វេីអ្វីតាមអំពេីចិត្តបាន។
យេីងខ្ញំុគ្រាន់តែចង់សំណូមពរអោយប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រលាហោម សរ ខេង លោកនាយឧត្តមសេនីយ៍នេតសាវឿន លោកអភិបាលខេត្តបន្ទាយមានជ័យ លោក សួនបវរ មេត្តា ត្រួតពិនិត្យមេីលបន្ថែមទៀតទៅលេីមន្រ្តីពន្ធធនាគារ លោក អ៊ុង សុីផាន ឡេីងវិញផង ។
ជាពិសេសសំុសំណូមពរអោយមានការកែប្រែរបបហូបចុកនិងការព្យាបាលជំងឺដល់អ្នកទោសដែលទីទាល់ក្រគ្មានសាច់ញាតិគ្មានលុយសុំអោយគាត់បានហូបឆ្អែតគ្រប់និងបានទទួលការព្យាបាលពេលឈឺទោះបីពួកគាត់ជាអ្នកទោសតែពួកគាត់ក៏ជាមនុស្សដែរពួកគាត់ត្រូវបានទទួលទោសដោយពួកគេត្រូវទទួុលទោសបំបិទសិទ្ធសេរីភាពដើម្បីកែប្រែខ្លួុនក៏មែនពិតតែពួុកគាត់សុំតែប៉ុណ្ណឹងព្រោះពួគគាត់មិនមានលុយទិញម្ហូបដែលលក់ថ្លៃដូចមាសក្នុងពន្ធធនាគានេះទេ។
ទោះជាមានការបដិសេដពីលោក អ៊ុង សុីផាន ថាមិនមានករណីដូចពោលខាងលេីឡេីយតែអ្នកទោសដែលបានផុតកំណត់ទោសហើយមានសិទ្ធិឡើងវិញពីពន្ធធានាគាបន្ទាយមានជ័យមួយចំនួននៅតែអះអាងថាពិតណាស់គឺពិតជាមានករណីដូចខាងលេីប្រាកដមែនបេីមិនជឿអោយអ្នកណាម្នាក់ដែលចង់ដឹងច្បាស់សាកទៅអ្នកជាប់គុកក្នុងពន្ធធនាគារខេត្តបន្ទាយមានជ័យ ល មេីលនិងដឹងប្រាកដ ថាវាយ៉ាងមេច?
ដូចនេះមានតែថ្នាក់ដឹកនាំកំពូលនិងអង្កភាពប្រឆាំងអំពេីរពុករលួយទេដែលអាចស្រាវជ្រាវនិងចាត់វិធានការនៅករណីខាងលេីនេះបានតាមផ្លូវច្បាប់។ ព្រោះថារដ្ឋាភិបាលមានខ្ទង់ចំណាយគ្រប់គ្រាន់ចំពោះរបបហូបចុកនិងថ្នាំសង្កូវរបស់អ្នកទោស តេីថវិការនោះវារត់ទៅណាអស់?។