នាយករដ្ឋមន្រ្តី អំពាវនាវឲ្យវាយគង ទូងស្គ ទះប៉ោត គោះត្រដោក »វេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៨  

0

(ភ្នំពេញ)៖ ដើម្បីអបអរសាទរ«ល្ខោនខោលជាសម្បត្តិបេតិកភ័ណ្ឌអរូបីយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នាំគ្នាវាយគង ទូងស្គ ទះប៉ោត គោះត្រដោក ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅម៉ោង ១០យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

ល្ខោនខោលជាសម្បត្តិបេតិកភ័ណ្ឌអរូបីយ  របស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំលើកទី១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។