សៀមរាប៖ លោក មុងប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃសៀមរាប ត្រូវបានមហាជនសង្ស័យបានទទួលលាភ សក្ការៈពីឈ្មួញជើងជើងខ្លាំង ឈ្មោះ ចាន់ណា ដែលល្បីថា ជាឧក្រិដ្ឋជនព្រៃឈើ ខាងបំផ្លាញព្រៃឈើ និង ដឹកជញ្ជូនដោយពុំចាំបាច់ធ្វើលិខិត ឬសុំច្បាប់ដឹកជញ្ជូននោះទេ គឺដឹកតាមអំពើចិត្តដោយឥតខ្លាចញញើត ច្បាប់នោះឡើយ ដែកសកម្មភាពនេះ បានធ្វើឡើងជារៀងរាល់ថ្ងៃ។
តាមសេចក្តីរាយការណ៍ ពីបណ្តាញបានឲ្យដឹងថា ការដឹកជញ្ជូនឈើដោយខុសច្បាប់ របស់ឧក្រិដ្ឋជន ឈ្មោះ ចាន់ណា គឺត្រូវបានធ្វើសកម្មភាពជិត១០ឆ្នាំមកហើយ ដោយកាលពីមុន មានអ្នករកស៊ីដឹកឈើជាច្រើននាក់ ដែលបានដឹកចេញពី ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ឆ្លងកាត់ស្រុកស្វាយលើ កាត់មុខស្នាក់ការសង្កាត់មេព្រៃស្វាយលើ ហើយឆ្លងកាតសង្កាត់ស្រុកបាគង ចូលមកក្នុងក្រុងសៀមរាប តែមកដល់ពេលនេះ ឈ្មួញកំប៉ិកកំប៉ុក ទំាងនោះត្រូវបានរលាយអស់ទៅ ដោយសារលោក ចាន់ណា ប៉ៅផ្តាច់ ផ្កាប់ឆ្នាំបាយក្រុម ឈ្មួញទាំងនោះ ដោយនៅសល់តែលោក ចាន់ណាមួយនាក់គត់ ដែលអាចដឹកជញ្ជូនឈើដោយគ្មានការ ចាប់ឬទប់ស្កាត់ពីសំណាក់មេព្រៃ ឬ បរិស្ថាន រួមទាំងកងកម្លាំងមួយចំនួន ដែលធ្លាប់ទទួលបានសំណែន។
រហូតមកដល់ពេលនេះ លោកចាន់ណា បានឡើងចាងដោយសារទទួលអំណាច ពីលោក មុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ផ្តល់អំណាចឲ្យឈ្មួញម្នាក់នេះ ដឹកឈើតាម និងគ្មានមេព្រៃសង្កាត់ ណាមួយហ៊ានចេញមុខបង្រ្កាបនោះឡើយ ដោយសារតែ មេព្រៃសង្កាត់ស្វាយលើ និងសង្កាត់បាគង សង្កាត់សូត្រនិគមន ដឹងថាជាផលប្រយោជន៍របស់មេ ។
មហាជនបានសំណូមពរ ឲ្យឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទ មេត្តាជួយ ក្រលែកមុខ ការអនុវត្តតួនាទីរបស់លោក មុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាបផង ក្នុងការទប់ ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ដែលបានដឹកជញ្ជូនឈើរបស់ឈ្មួញ របស់ឈ្មួញ ដែលមានការសង្ស័យ ថាមានការពាក់ព័ន្ឋទៅនឹង នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប និងសង្កាត់រដ្ឋបាលព្រៃឈើមួយចំនួន បើកដៃឲ្យឈ្មួញដឹកជញ្ជូនដោយអាណាធិបតេយ្យ ការសំណូមពរនេះ គឺក្នុងគោលបំណងជួយគ្នាថែរក្សាធនធាន ធម្មជាតិ ដែលកំពុងតែរលាយក្នុងពេលឆាប់ៗនេះ។
ដោយ ប៊ុន រដ្ឋា