ប្រជាពលរដ្ឋគឺជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀនដែលកើតមាននៅក្នុងមូលដ្ឋាន

0

តាកែវ៖   អភិបាលខេត្តតាកែវលោក អ៊ូច ភា បានធ្វើការណែនាំអោយអាជ្ញាពាក់ព័ន្ធទាំងអស់ត្រូវចុះអប់រំ ផ្សព្វផ្សាយនិងជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវសហការជាមួយអាជ្ញាធពាក់ព័ន្ធទៅនិងការចែកចាយនិងការប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រោះបើគ្មានការចូលរួមពីប្រជាពលរដ្ឋនោះទេកិច្ចការបង្រ្កាបគ្រឿងញៀននេះពិតជាមិនអាចទទួលបានជោគជ័យនោះទេ។
ថ្លែងនៅក្នុងឱកាស់អញ្ជើញចូលរួមក្នុង ពិធីផ្សព្វផ្សាយរបាយការណ៍ នព្វមាស ឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់មន្រ្តីពាក់ព័ន្ធក្នុងខេត្តតាកែវនៅព្រឹកថ្ងៃ ព្រហស្បត្ត៏ ទី ២៩ ខែ វិឆ្ឆិការ ឆ្នាំ ២០១៨នេះ លោក អភិបាលខេត្តតាកែវបានថ្លែងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាកត្វកិច្ចរបស់រាជរដ្ឋាភិបាលនិងអាជ្ញាធមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ប៉ុន្តែបើគ្មានការចូលរួមពីប្រជាពលរដ្ឋនិងសហគមន៏នោះទេ ការងារនេះពិតជាមិនអាចសម្រេចបានជោគជ័យនោះឡើយ។ ព្រោះទន្ទឹមនិងការអនុវត្តន៏ច្បាប់និងការគាំពារផ្នែកសុខមាលភាពសង្គមកាន់តែប្រសើរឡើង វាចាំបាច់ត្រូវមានការចូលរួមពីគ្រប់សមាសភាពដែលរួមមាន បុគ្គលម្នាក់ៗ ក្រុមគ្រូសារ អាណាព្យាបាល សមាជិកសហគមន៏ វិស័យឯកជន ផ្នែកសាសាសនាជាដើម។
លោក អ៊ូច ភា បានមានប្រសាសន៏បន្ថែមថា អាជ្ញាធពាក់ព័ន្ធទាំងអស់ត្រូវតែក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជន យុវនារី សិស្សានុសិស្សឲ្យយល់ដឹងពីគ្រោះថ្នាក់និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយគ្រឿងញៀន ជាពិសេសអាជ្ញាធគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តតាកែវ ត្រូវប្រឹងប្រែងនិងធ្វើសកម្មភាពឲ្យបានខ្លាំងក្លា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្រ្កាបការផលឹត ការចរាចរ ការចែកចាយ ប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តតាកែវឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
បើតាមរបាយការណ៏របស់សាលាខេត្តតាកែវ សម្រាប់ឆ្នាំ២០១៨នេះ លទ្ធផលបង្ក្រាបបទល្លើសគ្រឿងញៀន មានចំនួន ៨០ករណី ឃាត់ខ្លួនជនសង្ស័យបាន ១៦៨នាក់ ស្រី១១នាក់ ក្នុងនោះមានជនជាតិវៀតណាម ០២នាក់ អនុវត្តតាមដីការចំនួន ១០ដីការ ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ បង្ក្រាបករណីដាំដំណាំកញ្ឆាខុសច្បាប់មានចំនួន ២១ករណី ។ តាកែវ