ម៉ូតូបុកនិងរថយន្តបុកខ្ទាតលើទ្រូផ្លូវត្រូវរថយន្តមួយគ្រឿងទៀត កិនបន្ថែមស្លាប់ភ្លាមៗនៅនិងកន្លែង  

0

(កំពង់ធំ)៖រថយន្តបុក ម៉ូតូ ជនរងគ្រោះខ្ទាតទៅលើទ្រូផ្លូវជាតិ ត្រូវរថយន្តបើកពីក្រោយមួយគ្រឿងទៀត ចាប់ ហ្វ្រាំងមិនទាន់ ក៏កិនពីលើបន្ថែមទៀត បណ្តាលឲ្យជនរងគ្រោះ ទ្រាំនឹងស្នាមរបួសមិនបាន ក៏ដាច់ខ្យល់​ស្លាប់ ៗមួយរំពិច កាលពីវេលាម៉ោង១៩,៣០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ នៅភូមិទោង ឃុំស្រឡៅ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បុករថយន្តបុកម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1H.8906(បើកបរទឹសដៅពីជើងទៅត្បូងក្នុងទឹសដៅផ្ទុយគ្នា)  ដែលបើកបរដោយ ដោយឈ្មោះ ប៉េ.ពេជ្រ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិគោកអណ្ដែត ឃុំស្រឡៅ ស្រុកបារាយណ៏ ខេត្តកំពង់ធំ របួសធ្ងន់ វិសនឹងស្លាប់ដោយ​សារមិនពាក់មួកសុវត្តិភាព តែបានបាក់ជើងឆ្វេងពីរកំណាត់  ចំនែកអ្នករួមដំណើរជាមួយឈ្មោះ គង់.ជា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បានស្លាប់នៅមន្ទីរពេទ្យបង្អែកបារាយណ៏-សន្ទុក មិនពាក់មួកសុវត្ថិភាព។

ចំណែករថយន្តសាំងយ៉ុង ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ2A.2661 បើកបរទឹសដៅពីត្បូងទៅជើង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយសារក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោលតាមទម្លាប់ឳផ្តាំមក រីឯ រថយន្តមួយគ្រឿងទៀត ដែលបានបើកកិនបន្ថែម លើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរជាមួយអ្នកបើកបរម៉ូតូដែលគ្រោះថ្នាក់ចរាចរណ៍នេះ មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់។

តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារ អ្នកបើរម៉ូតូបើកជែង មិនគោរពច្បាប់ចរាចរណ៍ អ្នកបើកបរម៉ូតូបើកបរជែងក្នងស្ថានភាពគ្រោះថ្នាក់ ក្រោយពី កើតហេតុ សមត្ថកិច្ចបានរួបរួម វត្ថុតាង មានរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង យកទៅរក្សាទុកនៅនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏៕

ដោយ  ប៊ុន  រដ្ឋា