ស្ត្រីម្នាក់បានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់សង្ស័យថាជាជំងឺគាំងបេះដូង

0

កំពង់ធំ៖ ដេកស្លាប់ម្នាក់ឯងយ៉ាងអាណោចអធ័ម ដោយមិនដឹងមូលហេតុ ត្រូវបានគេប្រទះឃើញស្លាប់ក្នុង បន្ទប់ដោយសារតែ មានធំក្លិនស្អុយចេញមកក្រៅ ទើបបង្ករឲ្យមានការសង្ស័យ ក៏បានគាស់ទ្វារចូលមើល ទើបដឹងថា ស្ត្រីម្នាក់មេម៉ាយម្នាក់ដេកស្លាប់ហើមស្អុយ បង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពី វេលាម៉ោង ០៤ និង 00 នាទីល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

តាមការបញ្ចាក់របស់សមត្ថកិច្ច បានអោយដឹងថាជនរងគ្រោះ ឈ្មោះប៉ុល ចន្ទ្រា ជាស្រ្តីមេម៉ាយគ្មានកូនចៅទេ រស់នៅតែម្នាក់ឯង ក្នុងស្ថានភាពមានជំងឺប្រចាំកាយជាច្រើនមុខ  បានមកជួលផ្ទះនៅ ដែលម្ចាស់ ឈ្មោះ សំចាន់ធី នៅភូមិ កងសៅ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ បានជាង១ខែប្រកបមុខរបរលក់ដូរ ភេសជ្ជៈ បន្តិចបន្តួច មុនពេលប្រទះឃើញសាកសព អ្នកផ្ទះបានធំក្លិនស្អុយចេញពីបន្ទប់ លុះគាស់ទ្វារចូលមើលទើប ឃើញស្រ្ដីម្នាក់នេះ ដេកស្លាប់តែម្នាក់ឯងមិនដឹងស្លាប់ពីពេលណាមក។

យោងតាមការបំភ្លឺ របស់ឈ្មោះប៉ុល ពេជ ភេទស្រី អាយុ ៥៨ ឆ្នាំ ត្រូវជាប្អូនបង្កើតរបស់ ជនរងគ្រោះ បានឲ្យដឹងថា បងស្រីរបស់ខ្លួនកន្លងមកគឺមានជំងឺប្រចាំកាយ និងបានបញ្ជាក់ពីសិស្សឈ្មោះ ម៉នស៊ីណាត ភេទស្រីអាយុ ១៨ ឆ្នាំ បានជួលផ្ទះស្នាក់នៅបន្ទប់ជាប់គ្នានឹងជនរងគ្រោះបានឲ្យដឹងថា  ក្រោយពេលសម្រាក ពិធីបុណ្យ អកអំបុកវិញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៨ មានធុំក្លិនស្អុយ បន្ទប់ជាប់គ្នា ក៏បានទូរស័ព្ទប្រាប់ម្ចាស់ផ្ទះ ទើបគាស់ទ្វារប្រទះឃើញស្រ្ដីដេកស្លាប់នៅក្នុងបន្ទប់។

ក្រោយពីទទួលបានព័ត៌មាន ថាមានករណីមនុស្សដេកស្លាប់នៅក្នុងបន្ទប់ កម្លាំងជំនាញ បច្ចេកទេសខេត្តនិងស្រុកបានចុះដល់កន្លែងកើតហេតុសហការជាមួយប៉ុស្តិ៍រដ្ឋបាលរដ្ឋអំណាចភូមិឃុំគ្រូពេទ្យប្រចាំភូមិ ចូលរួមពិនិត្យ សាកសពពុំឃើញមានស្លាកស្នាម អ្វីកត់សម្គាល់នោះទេរួចសន្និដ្ឋានថាជនរងគ្រោះឈ្មោះប៉ុលចន្ទ្រានេះ គឺស្លាប់ដោយសារជំងឺគាំងបេះដូងពិតប្រាកដមែន ក្រោយពិនិត្យ ចប់យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​​​  ប៊ុន  រដ្ឋា