តៃកុងឡានងងុយដេក បង្ករឲ្យរថយន្តធុនយក្យបុកបន្តកន្ទុយគ្នាក្រឡាប់ផ្ងារជើង

0

កំពង់ធំ៖ រថយន្តធុនយក្យបុកបន្តកន្ទុយគ្នា បង្ករភាពភ័យខ្លាចដល់អ្នករួមដំណើរលើដងផ្លូវ សាធារណៈ ដោយសារតៃកុងរថយន្តបើកបរ មានការធ្វេសប្រហែស និងប្រមាថ ធ្វើឲ្យរថយន្តធុនធំ បុកក្រឡាប់ផ្ងាជើង កាលពីវេលាម៉ោង០.១និង០៥នាទីរំលោងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨លើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំនុចនៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ  ។

ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករថយន្តក្រឡាប់ផ្ងារជើង បណ្តាលអោយបុរសម្នាក់របួសធ្ងន់ បង្ករឡើង ដោយ រថយន្តម៉ាកហ៊ីយ៉ានដាយសណ្តោងរ៉ឺម៉ក ពណ៌ខៀវ ផ្លាកលេខមើលមិនស្គាល់(ខូចដោយគ្រោះថ្នាក់ចរាចរណ៍) ឯចំណែករ៉ឺម៉ក ផ្លាកលេខកំពង់ចាម4A.0344 ដឹកទឹកផ្លែឈើ អូអិឈិ បើកបរទឹសដៅពីជើងទៅត្បូងហើយក្រឡាប់លើទ្រូងផ្លូវ ។

តាមការបញ្ជាក់ពីលោក យ៉ង សំ អធិការស្រុកស្ទោងបានអោយដឹងថា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយសារក្រោយពេលកើតហេតុ បានរត់គេចខ្លួន បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច មូលហេតុគ្រោះថ្នាក់ ចរាចរណ៍ គឺបណ្តាលមកពីអ្នកបើកបរ ងងុយដេក ១ភាំង ទើបបណ្ដាលអោយក្រឡាប់ផ្ងារជើងតែម្តង ចំណែករថយន្តម្ខាងទៀត រថយន្ដម៉ាកហ៊ីយិនដាយ(ផ្លូវ៥) ពណ៌ស ផ្លាកលេខភ្នំពេញ3B.7089 (បើកបរទឹសដៅពីត្បូងទៅជើងដោយឈ្មោះ បឿត ភេទប្រុស នៅខេត្តព្រៃវែង(របួសធ្ងន់)ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងប្រមូលវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោងរងចាំដោះស្រាយគ្នាតាមច្បាប់៕

ដោយ  ប៊ុន  រដ្ឋា