ម៉ូតូស្លាប់ម្នាក់នឹងរបួសស្រាលម្នាក់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត

0

កំពង់ធំ៖ យ៉ាងហោចណាស់ ក៏បណ្តាលឲ្យមាន បុរសវ័យចំណាស់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំយ៉ុង ប្រលះគ្នាជាមួយនិង អ្នកជិះកាលពីវេលាម៉ោង៧និង២០នាទីថ្ងៃសុក្រ៨រោច ខែកដឹកត្តិកឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣០ខែវិច្ចិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចអូរដៃជ្រៃ ភូមិកំពុបអំបិល ឃុំ បឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដសាំយ៉ុងបុកជាមួយនិងម៉ូតូបណ្ដាលអោយមានជនរងគ្រោះបណ្តាល ឲ្យស្លាប់ ក្នុងទិសដៅពីជើងទៅត្បូង រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ផ្លាកលេខគ្មាន បានបើកបុកជាមួយនិងអ្នកជិះម៉ូតូឈ្មោះ សៀន ឈិន ភេទប្រុស អាយុ៦២ឆ្នាំរស់ នៅភូមិ ឃុំ កើតហេតុខាងលើ(ស្លាប់នៅកន្លែងកើតហេតុ)  អ្នករងរបួសស្រាល មិនស្គាល់ឈ្មោះ ក្រោយពីកើតហេតុ តៃកុងឡានឃើញសភាពការណ៍មិន ស្រួលក៏ដាក់មេប្រូចបាត់ស្រមោលតែម្តងធ្វើឲ្យមិនស្គាល់អត្តសញ្ញាណ ។

តាមការឲ្យដឹងពីសមត្ថកិច្ចចរាចរណ៍ នៃអធិការស្រុកសន្ទុក បានឲ្យដឹងថា មូលហេតុជាបឋមបង្កឡើងដោយអ្នកជិះម៉ូតូខ្វះការប្រុងប្រយ័ត្ន ចំណែកជនរងគ្រោះ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចបាន បញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចំណែកអ្នកស្លាប់ប្រគល់អោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី និងប្រមូល វត្ថុតាងរថយន្តនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករងចាំដោះស្រាយគ្នាតាមច្បាប់៕  ដោយ  ប៊ុន រដ្ឋា