សូមអ្នកបើកបរយានយន្តមេត្តាប្រុងប្រយ័ត្ន គោយន្តកន្ត្រៃជាឃាតករនៅតាមដងផ្លូវនៅពេលយប់

0

កំពង់ធំ÷មានករណីស្លាប់ជាបន្តបន្ទាប់ ពីករណីអ្នកជិះម៉ូតូ ជិះឡានបានរងគ្រោះរបួស និងស្លាប់ជាច្រើន ករណី មូលហេតុបុកគោយន្តកន្ត្រៃ ពីក្រោយនៅពេលយប់ រហូតធ្វើឲ្យមានការព្រួយបារម្ភណ៍ចំពោះថ្នាក់ដឹក នាំខេត្ត រហូតបានចេញបទបញ្ជារឲ្យ អ្នកបើកបរគោយន្តកន្ត្រៃ ហាមចរាចរណ៍នៅពេលយប់នៅលើដងផ្លូវ ជាតិ ដើម្បីបញ្ជ្រាសអត្រាគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយះកាលកន្លង។

គោយន្តកន្ត្រៃដែលបានបង្ករឲ្យមានគ្រោះថ្នាក់ដល់ អ្នកបើកបរម៉ូតូ និងរថយន្ត និងមនុស្សជាច្រើននៅលើ កំណាត់ផ្លូវសាធារណៈ គឺបណ្តាលមកពី គោយន្តកន្ត្រៃដែលរចនាឡើង ខ្វះបច្ចេកទេសត្រឹមត្រូវ គ្មានស្លាក សញ្ញា គ្មាភ្លើងបំភ្លឺផ្លូវ ដឹកអុស ដឹកឈើ ធ្វើឲ្យអ្នករួមដំណើរលើដងផ្លូវសាធារណៈ ពិបាកក្នុងការបើបរ ទើបបង្ករឲ្យមានគ្រោះថ្នាក់កើតឡើង ជាច្រើកករណីនៅក្នុងខេត្តកំពង់ធំ បើទោះបីជាធ្លាប់មានចរាចរណ៍ណែនាំ ហាមមិនឲ្យគោយន្តកន្ត្រៃ ដែលជាយានយន្តប្រភេទកែច្នៃ បើកបរនៅពេលយប់ ពីសំណាក់ស្នងការនគរបាល ខេត្តកំពង់ធំ កន្លងមក តែការអនុវត្តនេះត្រូវបានគេប្រតិបត្តិតែមួយចំអិនប៉ុណ្ណោះ។

ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកន្ត្រៃយ៍បានធ្វើឲ្យបុរសម្នាក់ស្លាប់ កាលពីវេលាម៉ោង១៩ៈ៣០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៩៧-៩៨ នៅភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបើកបរ ម៉ូតូម៉ាកZUSUKI VIVA ពណ៌ខ្មៅ ផ្លាកលេខកំពត1B.6936  ដោយឈ្មោះ សូ.រដ្ឋា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិសៀមរាយ ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងភ្លាមៗដោយសារមិនបានពាក់មួកសុវត្ថិភាព)។

ចំណែក អ្នកបើកបរគោយន្ដកន្ត្រៃយ៍ ឈ្មោះ ឃឹម.ពៅ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិគោកប្រាសាទ ស្រុក អង្គរជុំ ខេត្តសៀមរាប ក្រោយពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ តាមការសណ្ឋានជំហ៊ានដំបូង មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី អ្នកបើកបរម៉ូតូ មានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន  ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណតហេតុប្រមូល វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍រងចាំដំណោះស្រាយជាក្រោយ៕

ដោយ  ប៊ុន  រដ្ឋា