មន្ត្រីគយចល័តបង្រ្កាបរថយន្តគេចពន្ឋរបស់ឧកញ៉ហង្ស សីុផា

0

បន្ទាយមានជ័យ : បែកធ្លាយឧកញ៉ហង្ស សីុផា ទីប្រឹក្សាអ្នកធំនាំរថយន្តសេ៊រីទំនើបគេចពន្ធ តែត្រូវមន្ត្រីគយចល័តតំបន់៥នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ(គយក្រសួងប្រចាំខេត្តបន្ទាយមានជ័យ)និងសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្តបន្ទាយមសនជ័យបង្ក្រាប។
បើយោងប្រភពច្បាស់ការណ៍មួយអោយកសែតរស្មីកម្ពុជាដឹងកាលពថ្ងៃទី១ធ្នូឆ្នាំ២០១៨ថា :ការបង្ក្រាបនោះធ្វើឡើងម្តុំ៨ព្រឹកថ្ងៃទី១ខែធ្នូនៅក្នុងបរិវេណភូមិគ្រឹះលោកឧកញ៉ាហង្ស សុីផា ភូមិ៣សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។
ពេលបង្ក្រាបនោះ ប្រភពពត័មានថា គេឃើញលោកព្រះរាជអាជ្ញារងម្នាក់ លោកមេគយចល័តក្រសួងចូលរួមដឹកនាំដែរ។ហើយគេឃើញលោកឧកញ៉ាហង្ស សុីផា ជាអ្នកមាន និងជាទីប្រឹក្សាអ្នកធំ កំពុងបើកឡានគរចពន្ធទំនើបនោះតែម្តង។
រថយន្តទំនើប២គ្រឿងក្នុងតម្លៃ១គ្រឿងៗជាង១០មឺុនដុល្លាសរអា ប្រភេទរថទូ ពណ៍ស ដោយមួយម៉ាកតូយ៉ូតាអាល់ហ្វារ៉ូ(Toyota Alpharo) និងតូយ៉ូតា វែល ហ្វាយអឺ ( Toyota Vell Fire) ។មកទល់ពេលនេះ រថយន្តទំនើបគេចពន្ធទាំង២គ្រឿងនោះ ត្រូវបាននាំទៅរក្សាទុកនៅទីស្នាក់ការគយចល័យក្រសួងតំបន់៥នៅផ្លូវជាតិលេខ៥ ភូមិ-សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
សូមបញ្ជាក់ថា លោកឧកញ៉ ហង្ស សុីផា គេស្គាល់តែងមាត់ឡូឡា និយាយរិះគន់ វាយប្រហារគេឯង ហើយត្រដាងពីខ្លួនឯងថាស្អាតស្អំ តែជាក់ស្តែងអ្វើៗគឺផ្សេង៕