ពលរដ្នថ្អូញថ្អែរថា រឿងបទល្មើសព្រៃឈើឈ្មួញកំពុងជិះសេះលែងដៃក្នុងការប្រមូលដឹកជញ្ចូន លក់ដូរ យ៉ាងអាណាធិតេយ្យ ដោយរលូនមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ច

0

ព្រះវិហារ៖   សព្វថ្ងៃគេសង្កេតឃើញថាព្រៃឈើនៅតំបន់ភ្នំពល ម្លូប្រាំ ពោប្រមេ គូលេន ឆែប ត្រូវបានបំផ្លិច បផ្លាញ់ខ្ទិចខ្ទីគ្មានសល់ ពីសំណាក់ក្រុមឈ្មួញដុះស្លែឈ្មោះចាន់ ណា ឈ្មោះឌី ឈ្មោះឡីសុទ្ធតែជាមេឈ្មួញឧក្រិដ្ឋកម្មបំផ្លាញ់ជិតមួយទស្សវត្សមិនដែលឃើញមន្រ្តីអាជ្ញាធ័មានសម្ថតកិច្ច មន្រ្តីជំនាញ​ មន្រ្តីបរិស្ថាន មេព្រៃនាយខ័ណ្ឌរដ្ឋបាលព្រៃឈើ មន្ទីកសិកម្មធ្វើការចុះបង្រ្កាបនោះទេមានតែនាំគ្នាឃុបឃិតជាប្រពន្ធ័បើភ្លើងខៀវអោយក្រុមឈ្មួញចរាចរណ៍ទាំងថ្ងៃទាំងយប់ទៅវិញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ននិងមន្រ្ដីរាជការបាន អោយដឹងថាពួកមន្រ្តីអាជ្ញារធ័មានសម្ថតកិច្ច មន្រ្តីជំនាញ មន្រ្តីបរិស្ថាន មេព្រៃនាយខ័ណ្ឌរដ្ឋបាលព្រៃឈើ មន្ទីកសិកម្មនិងលោកអភិបាលខេត្តអ៊ុនចាន់ដាបានដេកលុងលក់និងប្រាក់ដុល្លាដែលក្រុមឈ្មួញរកស៊ីបទល្មើសខុសច្បាប់បំផ្លាញ់ព្រៃឈើបានសែនដង្វាយថ្វាយរួចរាល់អស់ហើយទោះជាពួកគេដឹកឈើក្រឡាប់ផែនដីទៀតក៍អស់លោកមិនខ្វល់ដែរ។
ដោយសារក្រុមឈ្មួញរកស៊ីបទល្មើស ព្រៃឈើឈ្មោះចាន់ណា ឈ្មោះឌី ឈ្មោះឡី មានលុយច្រើនសែនថ្វាយទៅលើមន្រ្តីអាជ្ញាធ័មានសម្ថតកិច្ចទាំងថ្នាក់ក្រោមរហូតថ្នាក់លើបានជាការរកស៊ីបទល្មើសទាំងនេះមានភាពស្ងប់ស្ងាតដូចជាចោលួចសេះព្រោះគ្មានមន្រ្តីអាជ្ញាធ័រណាចាំមើលឬបង្រ្កាបទៀតទេមូលហេតុនេះបានជាមេឈ្មួញទាំងនោះដឹកឈើយ៉ាងរលូននិងមានសុវត្ថិភាពបំផុត។
ពោលៈដោយសារតែមានមន្រ្តីពុករលួយទាំងមេទាំងកូនក្នុងខេត្តនេះបានជាព្រៃឈើរលាយអស់គ្មានសល់ ពលរដ្ឋរស់នៅខេត្តព្រះវិហារបានសុំធ្វើការអំពាវនាវដល់សម្ដេចតេជោហ៊ុនសែនសុំជួយចាត់ការទៅលើមន្រ្តីគ្រាប់ពៅទាំងនេះផងបើនៅតែបណ្តោយអោយធ្វើបែបនេះព្រៃឈើនឹងរលាយសាបសូន្យជាក់ជាមិនខាន៕