ខេត្តប៉ៃលិន៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ដែលទទួលមរណៈភាពចំនួន២៤នាក់ តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤នេះ នៅពុំទាន់ទទួលបាននៅឡើយទេ។ លោកសាក់ សាមឿនប្រធានមន្ទីរសង្គមកិច្ចអតីយុទ្ធ និងយុវនីតិសម្បទា ខេត្តប៉ៃលិនបានប្រាប់ ឲ្យដឹងក្នុងពិធីប្រារព្ធខួបលើកទី៧ទិវារអតីតយុទ្ធជនកម្ពុជា២១មិថុនា គឺដោយសារគណៈកម្មាធិការថ្នាក់ ជាតិពុំទាន់អនុម័តប្រគល់ឲ្យមកនៅមានអ្នកមុន អ្នកក្រោយនៅទូទាំងប្រទេសមិនមែនតែ ខេត្តប៉ៃលិននោះទេ។ ការប្រារព្ធខួបលើកទី៧ទិវារអតីតយុទ្ធជនកម្ពុជា ២១មិថុនានេះ បានប្រារព្ធធ្វើឡើងកាលពីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នៅបរិវេណមន្ទីរសង្គមកិច្ចខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការស្ថាប័នមន្ទីក្នុងខេត្តជាច្រើននាក់ចូលរួមផងដែរ។
លោកសាក់ សាមឿន ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប៉ៃលិន បានឲ្យដឹងថាខេត្តប៉ៃលិន មានសមាជិកអតីតយុទ្ធជនចំនួន១៤១៤នាក់ និងមានសមាជិកនៅក្នុងបន្ទុក ចំនួន២៩០៦នាក់ កំពុងមិនទាន់បានទទួលប្រាក់របបគោលនយោបាយដែលកំពុងបានកែរសម្រួលជាបន្តបន្ទាប់ស្របតាមការដំឡើងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលគិតមក ដល់ឆ្នាំ២០១៤នេះ សរុបស្មើរនឹង២៣៥ភាគរយលើប្រាក់បៀវត្សមូលដ្ឋាន។
លោកបានបន្តថាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ដែលបានទទួល មរណៈភាព ចំនួន២៤នាក់នៅពុំទាន់បានទទួលប្រាក់មរណៈសង្គ្រោះនៅឡើយ គិតតាំងពីឆ្នាំ២០១២ មកដល់ ឆ្នាំ ២០១៣នេះ។ លោកបានបញ្ជាក់ថានៅឆ្នាំ២០១២មានសមាជិកទទួលរមណៈភាពចំនួន១៥នាក់ហើយទទួលបានប្រាក់មរណៈសង្គ្រោះតែ៧នាក់ប៉ុណ្ណោះ នៅសល់៨នាក់ទៀត។ នៅឆ្នាំ២០១៣ សមាជិកបានទទួល មរណៈភាពចំនួន២៥នាក់ហើយទទួលបានប្រាក់មរណៈសង្គ្រោះតែ១២នាក់ទេនៅសល់១៣នាក់ទៀត។
នៅឆ្នាំ២០១៤សមាជិកបានទទួលមរណៈភាពចំនួន១១នាក់ហើយទទួលបានប្រាក់មរណៈសង្គ្រោះចំនួន៨នាក់នៅសល់៣នាក់ទៀត។សមាជិកសមាគមខេត្តប៉ៃលិនត្រូវបង់ប្រាក់ចំនួន៦៥០០រៀលក្នុងមួយខែ(ក្នុងនោះ៦០០០រៀលបង់ចូលសមាគម និង៥០០រៀលសម្រាប់ចំណាយក្នុងកិច្ចការរដ្ឋបាល)។ លោកប្រធានបានប្រាប់ថាសមាជិកម្នាក់ដែលបានទទួលមរណៈភាពគឺសមាគម ត្រូវផ្ដល់ ថវិការ មរណៈសង្គ្រោះចំនួន៤លានរៀល។ប៉ុន្តែសមាជិកសមាគមដែលបានទទួលមរណៈភាពតាំងពីឆ្នាំ២០១២ មកដល់ឆ្នាំ២០១៤ ដែលនៅសល់២៤ នាក់នៅពុំទាន់បានទទួលប្រាក់ មរណៈសង្គ្រោះ នោះគឺ ដោយសារគណៈកម្មាធិការថ្នាក់ជាតិពុំទាន់អនុម័តប្រគល់ប្រាក់ឲ្យមកមន្ទីខេត្តប៉ៃលិនទេ។
ប្រាក់មរណៈសង្គ្រោះដែនៅសេសសល់មិនទាន់បានទទួល មានអ្នក មុន មានអ្នកក្រោយ នៅទូទាំងប្រទេសមិនមែនតែ ខេត្តប៉ៃលិននោះទេ។ លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធកម្ពុជា ខេត្ត ប៉ៃលិន បានមានប្រសាសន៏ថាការប្រារព្ធខួបលើកទី៧ ទិវារអតីតយុទ្ធជន កម្ពុជានាឱកាសនេះ គឺ សំដៅ ធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនចងចាំនូវការពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានចំពោះយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិទាំងអស់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិមាតុ ភូមិ កម្ពុជាយើង ៕