ខេត្តស្ទឹងត្រែង÷ផ្ទុះអាវុធពីរគ្រាប់ទៅលើរថយន្តសាំយ៉ុងដឹកទ្វារនៅចំនុចក្បែរព្រំប្រទល់
ទឹកដីខេត្តក្រចេះនិងស្ទឹងត្រែងបង្ករការភ្ញាក់ផ្អើលទាំងយប់ កាលពីវេលាម៉ោងប្រហែល៥
ល្ងាច ក្នុងថ្ងៃទី៤ធ្នូ២០១៨នេះ ស្ថិតក្នុងភូមិអូរកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ 
នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស បើកបរដោយមន្រ្តីនគរបាលមួយរូប ឈ្មោះរឿនផល្លា ឋានៈអនុសេនីយ៍ទោរ តួនាទីនាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបានប្រដេញរថយន្តសាំយ៉ុងមួយគ្រឿងដឹកឈើប្រភេទទ្វារបង្អួច តាមបណ្តោយផ្លូវជាតិលេខ៧៨Aឆ្ពោះទៅកាន់ខេត្តក្រចេះ លុះដល់ចំនុចភូមិអូរកណ្តៀរថ្មី ទឹកដីខេត្តក្រចេះ ក៏មានការផ្ទុះអាវុធឡើងចំនួនពីរគ្រាប់ ទៅលើរថយន្តសាំយ៉ុងនោះបណ្តាលឲ្យបែកកង់ក្រោយខាងស្តាំមិនអាចបន្តដំណើរទៅមុខទៀតបាន ។
មួយសន្ទុះក្រោយមក កម្លាំងអាវុធហត្ថស្នាក់ការ៧១០ ក្នុងទឹកដីខេត្តក្រចេះក៏បានចុះទៅដល់កន្លែងកើតហេតុរួមទាំងវត្តមានរបស់កម្លាំងប្រដាប់អាវុធចម្រុះខេត្តស្ទឹងត្រែងផងដែរ ។
ក្រោយហេតុការណ៍ចម្រូងចម្រាសរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរខេត្តលើករណីមន្រ្តីនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែងប្រដេញរថយន្តដឹកទ្វារចូលដល់ទឹកដីខេត្តក្រចេះហើយផ្ទុះអាវុធពីរគ្រាប់ទៀតនោះ ក៏មានការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តស្ទឹង
ត្រែងផងដែរ ។ក្រោយមានការអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត រថយន្តសាំយ៉ុងដឹកទ្វារខាង
លើក៏បានសម្រួលឲ្យបន្តទៅគោលដៅ ។
ចំណែកលោកអនុសេនីយ៍ទោររឿន ផល្លា ក៏បានគេចខ្លួនពីកន្លែងកើតហេតុ គេចវេសពីហេតុការណ៍ បន្សល់ទុកនូវភស្តុតាងអាវុធខ្លីមួយដើមម៉ាកK54 និងរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌សនៅកន្លែងកើតហេតុ ។
សូមបញ្ជាក់ថា÷អាវុធខ្លីម៉ាកK54មួយដើម ត្រូវបានអាវុធខេត្តក្រចេះយកទៅរក្សាទុកដើម្បីធ្វើកំណត់ហេតុ រីឯរថយន្ត របស់លោកអនុសេនីយ៍ទោរ រឿន ផល្លា ត្រូវបាននាំយកមក
កាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងតាមវិធានការច្បាប់ ។
គួររំលឹកថា÷ជារៀងរាល់យប់ គេសង្កេតឃើញអនុសេនីយ៍ទោរប្រឆាំងបទល្មើសគ្រឿង
ញៀន រឿន ផល្លា តែងធ្វើសកម្មភាពចេញតាមដងផ្លូវ ដើម្បីកើបយកផលប្រយោជន៍ពីបទល្មើសព្រៃឈើ ។
ពាក់ព័ន្ធនិងករណីនេះត្រូវបានគេដាក់ការសង្ស័យថាមន្រ្តីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនរូបនេះអាចពាក់ព័ន្ធនិងផលប្រយោជន៍ ទើបប្រដេញរថយន្តដឹកឈើ និងមានការផ្ទុះអាវុធកើតឡើងបែបនេះ ៕




































