ខេត្តក្រចេះ៖ ហេតុការណ៍ នេះកើតឡើងនៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានករណីដ៏គួរឲ្យភ្ញាក់ផ្អេីលបំផុត មួយដល់ប្រជាពលរដ្ឋនៅចំណុចខាងត្បូងស្ពាន អូចាឡង់ ប្រហែល១កីឡូម៉ែត្រ ឋិតនៅក្នុងភូមិអូកណ្តៀរ ថ្មី ឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
បេីតាមសម្តីម្ចាស់រថយន្តសាំយ៉ុងដឹកសិប្បកម្មទ្វារបង្អួបានអោយដឹងថា នៅវេលាម៉ោងប្រហែលជា៥និង៣០នាទីខែឆ្នាំខាងលេី មានរថយន្តបាឡែន១គ្រឿងបេីកបរ ដោយឈ្មោះ ផល្លា ជាប៉ូលីសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង បានបេីក
រថយន្តប្រដេញតាមពីទឹកដីនៃត្តស្ទឹងត្រែង រហូតមកដល់ឆ្លងស្ពានអូចាឡង ក្នុងទឹកដីខេត្តក្រចេះ បានដកកាំភ្លេីងខ្ខីម៉ាក៥៛ បាញ់ចំកង់រថយន្តសាំយ៉ុងចំនួន២គ្រាប់ បណ្តាលអោយរថយន្តសាំយ៉ុងបែកកង់រថយន្ដរបស់ខ្លួន ទៅមុខលែងរួច។
ហេីយហេតុការណ៍បាញ់បោះ ត្រូវគេរាយការណ៍ដល់អាវុធហត្ថ ស្នាក់ ៧១០ ដែលមានទីតាំងនៅឃុំអូគ្រៀង ដោយ បានឃេីញកំលាំង PM ទៅដល់ធ្វើកាអន្តរាគម៍ភ្លាមៗនោះ ជនបង្កដែលជាប៉ូលីសសេដ្ឋកិច្ចរូបនោះរត់គេចខ្លួនបាត់ស្រមោលបន្សល់នៅរថយន្តបាឡែនពណ៍ ស ១គ្រឿងនិងអាវុធខ្លីមួយដេីម ហេីយរថយន្តសាំយ៉ុងដឹកសិប្បកម្មនោះផងដែរគេពុំទាន់ឃើញកំលាំងជំនាញ ឫសមត្តកិច្ចមានចំណាត់កានៅឡើយ ៕