សៀមរាប : ជនសង្ស័យភេទប្រុសទាំង៥នាក់នេះបច្ចុប្បន្នរស់នៅក្នុងក្រុងសៀមរាបត្រូវបានកម្លាំងការិយាល័យប្រឆាំងគឿងញៀនខេត្តសៀមរាបធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់រួចយកមកកាន់ប៉ុស្ត៏ស្លក្រាមដើម្បីធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់រក្សាទុកដឹកជញ្ជូនឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង១១និង០០ថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៤កន្លងទៅនៅចំណុចផ្ទះជួលក្នុងភូមិវត្តបូព័សង្កាត់សាលាកំរើកក្រុងសៀមរាបខេត្តសៀមរាប។
ជនសង្ស័យទាំង៥នាក់ដែលត្រូវបានសមត្ថកិច្ចខាត់ខ្លួន១ឈ្មោះត៉ាត់វីរះភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិតាវៀនសងាត់សាលាកំរើកក្រុងសៀមរាប២ឈ្មោះស៊ាសីនេតភេទប្រុសអាយុ១៨ឆ្នាំភូមិជ្រាវសងាត់ សៀមរាបក្រុងសៀមរាប៣ឈ្មោះចាន់ប៊ុនណានភេទប្រុសអាយុ១៨ឆ្នាំភូមិវត្តបូព័សងាត់សាលាកំរើក ក្រុងសៀមរាប៤ឈ្មាះតូចមែនភេទប្រុសអាយុ១៧ឆ្នាំភូមិជ្រែឃុំកណ្តែកស្រុកប្រាសាទបាគង៥ឈ្មោះ ពៅសុធារុនភេទប្រុសអាយុ១៦ឆ្នាំភូមិស្ពានជ្រាវសងាត់សៀមរាប។
ក្នុងកិច្ចចុះប្រតិបត្តិការណ៍ធ្វើការបង្ក្រាបនេះដែលលោកវរសេនីយ៌ទោអ៊ុំសាអាតប្រធានការិយាល័យគឿងញៀននៃស្នងការនគរបាលខេត្តសៀមរាបបានឲ្យដឹងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោកឃឹមប៊ុនសុង អភិបាលខេត្តសៀមរាបនិងជាប្រធានគណះបញ្ជាការឯកភាពខេត្ត និង លោក ឧត្តមសេនីយ៌ទោ សនណាឌីស្នងការនគរខេត្តសៀមរាបក្នុងកិច្ចចុះប្រតិបត្តិការណ៍បង្ក្រាបមុខសញ្ញាក្នុងករណីប្រើប្រាស់រក្សាទុកដឹកជញ្ជូនឫជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នេះបន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យនិងបានប្រមូលនូវវត្ថុតាងទាំងអស់នេះក៏ដូចជាបានធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីខាងលើរួចមកជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រឹត្តនូវករណីទាំងអស់ខាងលើពិតប្រាកដមែន ។
លោកវរសេនីយ៌ទោអ៊ុំសាអាតបានបញ្ជាក់ថាក្នុងកិច្ចចុះប្រតិបត្តិការណ៍នេះ សមត្ថកិច្ចយើងបានធ្វើការដកហូតវត្ថុតាងពីជនសង្ស័យបានទូរសព្ទដែ១គឿង ម៉ាទឹកកក០១កញ្ចប់សម្ភារៈវេចខ្ចប់និងឧបករណ៍ច្នៃជក់គ្រឿងញៀនខុសច្បាប់មួយចំនួនធំផងដែរ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងប៉ូលិសខេត្តសៀមរាបកសាងសុំណុំរឿងនិងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយនៅរសៀលថ្ងៃទី២៨មិថុនានេះ ដើម្បីចំណាត់ការទៅតាមនីតិវិធីជាបន្ត ៕