កំពត៖ អភិបាលខេត្តកំពតជំរុញរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំសង្កាត់រៀបចំកម្មវិធីវិនិយោគឲ្យបានឆាប់រហ័សធ្វើយ៉ាងណាត្រូវប្រើប្រាស់កញ្ចប់ថវិការដែលខេត្តមានឲ្យអស់លទ្ធភាព និងទាន់ពេលវេលាឆ្លើយតមបានទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
តាមរយៈបទពិសោធក្នុងការប្រើប្រាស់កញ្ចប់ថវិកាជាតិដែលផ្តល់សម្រាប់ឲ្យខេត្តនិមួយៗយកទៅអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ផ្សេងៗ គេមើលឃើញថា ខេត្តភាគច្រើនយឺតយាវមិនបានរៀបចំកម្មវិធីវិនិយោគដើម្បីដកយកថវិកាទៅប្រើប្រាស់ឲ្យទាន់ពេលទេ បើទោះថវិកាត្រូវបានទម្លាក់មកហើយក៏ដោយ ។
នៅក្នុងវេទិការពិគ្រោះយោបល់ស្តីអំពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០១៩-២០២១នៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា
សម្រាប់ខេត្តកំពតមានថវិការសរុប ចែកចេញជា៥ផ្នែក បើគិតជាតួរលេខគត់មាន ៖រដ្ឋបាលខេត្តចំនួន ២៨៨,៣១ លានរៀល រដ្ឋបាលក្រុងចំនួន១២៥លានរៀល រដ្ឋបាលស្រុកសរុបទាំងប្រាំពីរ ២០៨២លានររៀល រដ្ឋបាលឃុំសរុបចំនួន ៩៥៩៤លានរៀល រដ្ឋបាលសង្កាត់ មានចំនួន ៥៥៤លានរៀល សរុបមានចំនួនប្រមាណ ៤១៨៧លានរៀល ស្មើនឹងជាង ១០លានដុល្លា។ថវិការនេះសំដៅលើផ្នែកបួន មានសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ និងបរិស្ថាន ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សារណៈផងដែរ។
ឯកឧត្តម អភិបាលខេត្តស្នើឲ្យមន្ត្រី មន្ទីរ អង្គភាពជំនាញ ត្រូវជួយណែនាំ ឬដោះស្រាយនូវបញ្ហាខ្វះខាតណាមួយក្នុងការរៀបចំកម្មវិធីវិនិយោគឲ្យបានត្រឹមត្រូវ និងបានឆាប់រហ័យ និងអាចយកថវិកាទៅអនុវត្តចាប់ពីដើមឆ្នាំតែម្តង មិនឲ្យមានការយឺតយាវទេ។
……………………………………….ដាក់សំលេង (៤៣វិ)……………………..។
ឯកឧត្តមក៏បានបញ្ជាក់ដែរថា ការអភិវឌ្ឍន៍មិនមែនគិតតែមួយជ្រុងទេ យើងមានថវិការគម្រោងដែលជាថវិការរបស់រដ្ឋទម្លាក់ឲ្យយកមកប្រើ ដើម្បីធ្វើការអភិវឌ្ឍន៍តាមបណ្តាខេត្ត និងហេដ្ឋារចនាស័ម្ពន ថវិការកចួលរួមពីសប្បុរសជន និងថវិការកម្ចីពីក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងខេត្ត ដើម្បីយកមកក៏សាងផងដែរ ហើយថវិកានេះក៏ត្រូវដាក់បញ្ចូលជាកញ្ចប់ថវិការួមរបស់ខេត្ត។
នៅក្នុងឱកាសនោះដែរ លោកបានស្នើដល់ មន្ទីរ អង្គភាពទាំងអស់ ត្រូវសិក្សាអំពីតម្រូវការអភិវឌ្ឍន៍លើវិស័យរបស់ខ្លួន និងត្រូវឈ្មួសឈ្មុលក្នុងតាមដាន ពិនិត្យនូវសំណើរផ្សេងៗដែលមន្ទីរ អង្គភាព បានដាក់ទៅក្រសួងធ្វើយ៉ាងណា ប្រឹងប្រែងឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាអភិវឌ្ឍខេត្តឲ្យបានច្រើនបំផុត៕