ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ផ្សព្វផ្សាយសារចារណែនាំ ស្ដីពីការបិទបញ្ជីចំណូល ចំណាយថវិកា

0

កំពង់ចាម​:​ ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរង ខេត្តកំពង់ចាម រំលឹកទៅដល់ មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត ថា ៖ «សូម កុំឲ្យកំហុសមានដដែលៗ និងកើតមាននៅកន្លែងដដែលៗ តទៅទៀត» ។ ការ​ថ្លែង​ដូច្នេះ គឺបានធ្វើឡើង នៅក្នុងឱកាសអញ្ជើញជា​គណៈអធិបតី​ ក្នុងពិធីផ្សព្វផ្សាយសារចារណែនាំ ស្ដីពីការបិទបញ្ជីចំណូលចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការទូទាត់ថវិកា របស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៨ ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងរដ្ឋបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ។
ឯកឧត្ដមអភិបាលរងខេត្ត មានប្រសាសន៍ថា កន្លងទៅ ក្រុមការងារសវណកម្ម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែងតែបានចុះធ្វើអធិការកិច្ច នៅតាមមន្ទីរ អង្គភាព ក៏ដូចជា រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ហើយបានរកឃើញនូវកំហុសដដែលៗ ដែលអាចឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ អំពីការមិនយកចិត្តទុកដាក់ និងការធ្វេសប្រហែស ក្នុងការអនុវត្តទៅតាមការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យ៉ាងណាម៉ិញ កំហុសទាំងនោះ គឺទាក់ទងទៅនឹងការយឺតយាវ នៃការបិទបញ្ជីចំណូល ចំណាយ និងការធ្វើរបាយការទូទាត់ថវិកា មិនទាន់ពេលវេលា ជាដើម។ ក្រៅពីនោះ យើងក៏នៅមានចំណុចខ្វះខាតមួយចំនួនទៀត ដែលក្រុមសវណករ បានរកឃើញ ផងដែរ ។ ឯកឧត្ដមសង្កត់ធ្ងន់ថា ចាប់ពីពេលនេះតទៅ សូមឲ្យរដ្ឋបាលនីមួយៗ យកចិត្តទុកដាក់អនុវត្ត ទៅតាមនីតិវិធី នៃការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនថា រាល់ការប្រមូលចំណូល ការស្នើសុំឧបត្ថម្មភតុល្យភាព និងនិយ័ត្នកម្មថវិកា ការបើកប្រាក់រេជ្ជទេយ្យបុរេប្រទាន និងប្រាក់បុរេប្រទាន …។ល។ គឺត្រូវធ្វើឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ។ ក្រៅពីនោះ រដ្ឋបាលនីមួយៗ ក៏ត្រូវព្យាយាម និងបញ្ជៀសការអនុវត្ត លើកំហុសដដែលៗ ដូចអ្វី ដែលក្រុមការងារសវណកម្មបានរកឃើញ ជាបន្តតទៅទៀត ។ ដោយឡែក ទាក់ទិនទៅនឹងការផ្សព្វផ្សាយសារាចរខាងលើនេះដែរ ឯកឧត្តម អ៊ុំភឿន គុណវុឌ្ឍ ក៏សំណូមពរទៅដល់មន្ទីរ អង្គភាព ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស មន្ត្រីអនុវត្តទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្ត ទៅតាមសារាចរណែនាំនេះ ប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែ ៕pop