រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំសាមញ្ញ លើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី២។នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨ លោក ប៉ឹល កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពតបាន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំគណ:អភិបាលខេត្តកំពត ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ម៉េងហ៊ួរ ប្រធានក្រុមប្រឹក្សាខេត្ត។
ក្នុងកិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុប៧២នាក់។កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១. ប្រកាសស្តីពីការផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សាខេត្តកំពត 
២. ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្ត
៤. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពត 
៦. បញ្ហាផ្សេងៗ៖ -ការចូលរួមមតិរបស់អង្គប្រជុំ -ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងកិច្ចប្រជុំសាមញ្ញលើកទី៥៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨កន្លងទៅ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕




































