លោកអភិបាលក្រុងសិរីសោភ័ណ​ បានអញ្ជើញចុះពិនិត្យមើលអគារសិក្សាថ្មី២ខ្នង​ នៅសង្កាត់អូរអំបិល​ ដលជាអំណោយ​ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ លោកជំទាវ​ ម៉ៅ​ ម៉ាល័យ​

0

បន្ទាយមានជ័យ​ ៖​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលក្រុងសិរីសោភ័ណ​ បានអញ្ជើញចុះពិនិត្យមើលអគារសិក្សាថ្មី២ខ្នង​ នៅសាលាបឋមសិក្សាភូមិគាប​ ស្ថិតក្នុងភូមិគាប​ និងសាលាបឋមសិក្សា​ ព្រហូត​ សង្កាត់អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ ២០១៨ ដែល១ខ្នងមាន៥បន្ទប់​ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងលោកជំទាវម៉ៅម៉ាល័យ​ ដែលនឹងដាក់សម្ពោធនាពេលឆាប់ៗខាងមុខនេះ​ ។
ក្នុងឱកាសចុះពិនិត្យសាលាថ្មីទាំងពីរខ្នងខាងលើ​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលក្រុងសិរីសោភ័ណ​ ក៏បានសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ​ រួមនឹងក្មួយៗសិស្សានុសិស្ស​ ដែលកំពុងរៀនសូត្រ​ ក្នុងនោះលោកអភិបាលក្រុងសិរីសោភ័ណ​ ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់​ ត្រូវខិតខំរៀនសូត្រ​ ក្រេបយកចំណេះដឹង​ ដើម្បីក្លាយជាកូនល្អ​ ពលរដ្ឋល្អនៅក្នុងសង្គមជាតិ​ ។ មួយវិញទៀតលោកក៏បាន​ ធ្វើការផ្តាំផ្ញើ​ ចំពោះ​ក្មួយៗ​ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ព្រោះវាជាឃាតករបិទមុខ​ នៅពេលយើងប៉ះពាល់​ ឬប្រើប្រាស់វា​ ធ្វើអោយប៉ះពាល់សុខភាព​ ប៉ះពាល់ការសិក្សារៀនសូត្រ​ ក្រុមគ្រួសារ​ និងសង្គមជាតិ​ ។ ពិសេសដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាលាឲ្យមានភាពស្រស់ស្អាត​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលក្រុងសិរីសោភ័ណ​ ក៏បានចំណាយថវិកាជួយឧបត្ថម្ភ នៅថ្នាំពណ៌លាបជញ្ជាំងសាលាចាស់ទាំង២សាលា​ ដោយក្នុងមួយសាលាលោកឧបត្ថម្ភចំនួន៦ធុង​ ។ នឹងបានឧបត្ថម្ភនូវសង្ក័សី​ ស​ ថ្លាចំនួន៥សន្លឹក​ដល់សាលាបឋមសិក្សា​ ព្រហូត​ ដើម្បីផ្តលភាពងាយស្រួលក្នុងការរៀនសូត្រ​ ដោយបច្ចុប្បន្នសាលាខាងមានភាពងងឹតពិបាកដល់សិស្សានុសិស្សរៀនសូត្រ​ ៕​