ម៉ាស៊ីនភ្លើង១គ្រឿងនិងសូឡា៦ផ្ទាំងម៉ូទ័របូមទឹក១គ្រឿងបានប្រគល់ជូនបញ្ជាការដ្ឋានរថក្រោះយោធភូមិទី៥តំបន់១ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ម៉ាស៊ីនភ្លើង១គ្រឿងនិងសូឡាម៉ូ៦ផ្ទាំងនិងទ័របូមទឹក១គ្រឿងត្រូវបានប្រគល់ជូនបញ្ជាការដ្ឋានរថក្រោះយោធភូមិទី៥តំបន់១ខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៦ខែធ្នូឆ្នាំ២០១៨ស្ថិតភូមិសាស្រ្គក្រុងសិរីសោភ័ណ។
លោក ផូរ ស៊ីតាល់ ប្រធានរដ្ឋបាលចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្នុងឱដំណើរទស្សនៈកិច្ចសិស្សារបស់ក្រុមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការរងតំបន់១ខេត្តបន្ទាយមានជ័យនៅបញ្ជាការដ្ឋានកងរថក្រោះយោធភូមិភាគទី៥តំបន់១ខេត្តបន្ទាយមានជ័យកន្លងមក។
លោកបានបញ្ជាក់ថា៖ក្រោយឃើញស្ថានភាពខ្វះខាតប្រព័ន្ធភ្លើងប្រើប្រាស់ក្នុងអង្គភាពសម្រាប់ធ្វើការងារនិងបំភ្លើងក្នុងបញ្ជាការដ្ឋានកងរថក្រោះក្រុចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យសហការជាក្រុមកីឡាបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យបានសន្យាជួយម៉ាស៊ីនភ្លើងនិងសម្ភារៈប្រើប្រាស់បំភ្លើងក្នុងអង្គភាពនិងជួយម៉ូទ័របូមទឹក១គ្រឿង។លោកឧកញ៉ា ហង្ស ស៊ីផា និងធនាគារ(LOLC)សាខាខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការរងតំបន់១ខេត្តបន្ទាយមានជ័យទិញសូឡាចំនួន៦ផ្ទាំងសម្រាប់បំភ្លើងនិងប្រើប្រាស់ក្នុងអង្គភាព។
លោក វ៉ាន់ សុភ័ណ ប្រធានបាល់ទាត់កីឡាបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រុមកីឡាបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យគឺមានចម្រុះទាំងប្រជាពលរដ្ឋនិងកងកម្លាំងដែលចូលរួមជាក្រុមដើម្បីទាត់បាល់ដើម្បីសុខភាពនិងណែនាំដល់យុវជនត្រូវមានឱកាសហាត់កីឡាំបាល់ទាត់ហើយជៀសអោយផុតពីការប្រើប្រាស់គ្រឿងញៀនហើយរួមចំណែកជួយសង្គមដូចក្នុងឱកាសនេះរួមជាមួយចលនាយុវជនកម្ពុជា(ក្រុម១៥៧)ទិញម៉ាស៊ីនភ្លើងនិងម៉ូទ័របូមទឹកនិងសូឡាជាសមភូមិក្រោយជួយដល់សមភូមិមុខ។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥និងជាមេបញ្ជាការរងតំបន់១ខេត្តបន្ទាយមានជ័យបានប្រសាសន៍ថ្លែងអំណគុណចំពោះក្រុចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តបន្ទាយមានជ័យសហការជាក្រុមកីឡាបាល់ទាត់មហាជនខេត្តបន្ទាយមានជ័យបានទិញម៉ាស៊ីនភ្លើង និងសូឡា ម៉ូទ័របូមទឹក និងយកសម្ភារៈប្រគល់ជូនតាមការសន្យាដែលជួយដល់បញ្ជាការដ្ឋានកងរថក្រោះយោធភូមិទី៥តំបន់១ខេត្តបន្ទាយមានជ័យ។
លោកបានផ្តាំផ្ញើដល់កម្លាំងបញ្ជាការដ្ឋានកងរថក្រោះយោធភូមិទី៥តំបន់១ខេត្តបន្ទាយមានជ័យក្រោយពេលទទួលបានសម្ភារៈប្រើប្រាស់ក្នុងអង្គភាពត្រូវចេះថែរក្សាអោយបានល្អដូចជារបស់ខ្លួនដើម្បីអោយបានយូរអង្វែង ហើយកម្លាំងក្រោយពេលប្រទេសមានសុខសន្តិភាពត្រូវចេះដាំបន្លែផ្លែឈើសម្រាប់ប្រើប្រាស់ក្នុងអង្គភាពទើបជាកម្លាំងល្អ៕ដោយ៖ឃិន គន្ធា