កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធបតីក្នុងកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរនូវយោបល់គ្នាលើសៀវភៅមគ្គុទេសក៍ និងការវិនិយោគ ដោយមានការចូលរួមពីក្រុមអ្នកវិនិយោគវ័យក្មេង មន្ទីរ អង្គភាពពាក់ពន្ធ័ជុំវិញខេត្ត និងម្ចាស់សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ រមណីយដ្ឋាន ក្នុងគោលបំណងបង្កើតសៀវភៅមគ្គុទេសក៍ នៃការវិនិយោគនៅក្នុងក្រុងកំពង់ចាម ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សនេះ ក្នុងគោលបំនងជំរុញឱ្យអ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ឱ្យធ្វើសម្រេចគោលបំណងកាន់តែប្រសើរជាងមុន និងផ្តល់ការប្រឹក្សាជូនវិនិយោគទុននូវវិស័យអាទិភាព មុននឹងសម្រេចការដាក់ទុនវនិយោគ។ តាមការពិភាក្សាសៀវភៅនេះ ក៏ផ្តល់ការប្រឹក្សាជូនសហគ្រិន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ថាដើរតាមនីតិវិធីច្បាប់ណាខ្លះ និងស្ថាប័នណាខ្លះ ដើម្បីសម្រេចបានដំណើរការវិនិយោគរបស់ខ្លួនទាន់ពេវេលា នេះជាការបង្ហាញជូនវិនិយោគិន ឱ្យបានឃើញភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទងក្នុងសង្វាក់ការងាររវាងវិស័យសាធារណៈ នងវិស័យឯកជន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុន ដែលមានបំណងចូលមកបណ្ដាក់ទុន នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការវិនិយោគក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។ 
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើឲ្យក្រុមអ្នកវិនិយោគវ័យក្មេង ជួយសហការ ក៏ដូចជាការជួយកែលំអដល់ស្ថាប័នជំនាញរាល់កំហុសឆ្គងណាមួយ ក្នុងកិច្ចការវិនិយោគនានាផងដែរ ៕



































