អាជ្ញាធរជួយសង្រ្គោះ ស្រែប្រាំងប្រជាពលរដ្ឋជាង៦០០ហិចតាដែលកំពុងរងផលប៉ះពាល់

0

ខេត្តក្រចេះ៖ ប្រជាកសិករដែលធ្វើស្រែប្រាំងចំនួន៦៨០ហិកតា នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ដែលកំពុងរងផលប៉ះពាល់ ដោយជំនន់ទឹកក្លៀងរយះពេលកន្លងមកនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះជួយអន្តរាគមន៍ បូបទឹកចេញដើម្បីជួយសង្គ្រោះឲ្យបានទាន់ពេល ។

តាមប្រជាកសិករបានអោយដឹងថា ស្រូវប្រាំងរបស់ពួកគាត់ជាច្រើនគ្រួសារត្រូវបានលិចលង់ដោយជំនន់ទឹក ភ្លៀងកាលពីសប្តាហ៍កន្លងទៅ ហើយរហូតមកទល់ពេលនេះកាលិចលង់មានរយះពេល៨ថ្ងៃហើយ នៅតែមិនទាន់ស្រកផុតនៅឡើយ ពួកគាត់ថាអាចនិងរងផលប៉ះពាល់ខូចខាតមួយចំនួន ។ ហើយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះលោកស្រី កុសល ចៅ សង្កាត់រកាកណ្តាល រួមនិងប្រជាពលរដ្ឋជាច្រើននាក់បានរួមគ្នា ដាក់ម៉ាស៊ីនបូបទឹកធំដើម្បីបន្តរបូបទឹកចេញជួយសង្គ្រោះអោយបានទាន់ពេលវេលា ។
លោកស្រី កុសល ចៅសង្កាត់រកាកណ្តាល បានឲ្យដឹងថា ចំពោះបញ្ហានេះលោកបានទំនាក់ទំនងស្នើសុំទៅអភិបាលក្រុងក្រចេះរួមនិងប្រធានមន្ទីរធនធានទឹក ដើម្បីស្នើសុំម៉ាស៊ីនធំ វាងាយស្រួលបងជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ បន្ថែមទៅលើផ្ទៃទឹកដែលនៅសេសសល់កាលពីថ្ងៃទី28 ខែវិច្ឆិការ កន្លងទៅ ។ គឺយើងបានចុះស្តាព្រែកកម្មពីថ្ងៃទី 28 ដល់ 30 តាមកម្លាំងរបស់កសិករនិងប្រជាការពារបានចាប់បើកព្រៃនិងជួលគ្រឿងចក្រទៅកាយមុខទឹក ដោះស្រូវប្រាំងនៅតំបន់នេះ ហើយជាក់ស្ដែងកាលពីថ្ងៃទី 5 ខែធ្នូនេះបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ក៏បានមូលមតិគ្នាស្នើសុំម៉ាស៊ីនពីខាងមន្ទីរធនធានទឹក ដើម្បីជួយបូមរំដោះទឹកសង្គ្រោស្រូវប្រាំង ។

លោកចៅសង្កាត់បន្តថាបើគិតរយៈពេលមកដល់ថ្ងៃនេះការលិចស្រូវនៅក្នុងទឹកមានរយៈពេល 8ថ្ងៃហើយ លោកថាបើសិនជាយើងអាចសង្គ្រោះបានទាន់ពេលវេលា អាចថាផុតពីការរលួយបាន ។ លោកបន្តរថា ស្រូវប្រាំងប្រជាកសិករចំនួន៦៨០ហិកតា តែផ្ទៃដីទទួល រងគ្រោះចំនួន៥៨០ហិចតា ដែលទទួលរងការប៉ះពាល់ទាំងស្រុង ហើយបើគិតមកដល់ពេល នេះស្ថានភាពទឹកក៏បានស្រកចុះជាង៧០% នៃផ្ទៃដី៣០០ហិកតា នៅឡើយតែ២០០ហិចតា ទៀតកំពុងទទួលរងគ្រោះ និងកំពុងជួយសង្គ្រោះ ។

ដោយឡែក មន្ត្រីជំនាញនៃមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ក៏បានឲ្យដឹងផងដែរថា ៖ ការជួយសង្គ្រោះនាពេលនេះ មន្ទីរជួយទៅលើម៉ាស៊ីនបូមទឹក និងប្រេងក្នុងការបូមរំដោះ រហូតទាល់តែអស់ទឹកចេញពីផ្ទៃដីស្រែ របស់ប្រជាកសិករ ទោះក្នុងរយៈពេលវែង ឬខ្លីក៏ដោយ ដើម្បីឲ្យពួកគាត់ឆាប់ទទួលបានលទ្ធផល ថាត្រូវស្តារក្នុងកម្រិតណា និងស្នើសុំដល់អាជ្ញាធរខេត្ត រួមសប្បុរសជន សុំឲ្យជួយ ឧបត្ថម្ភគាំទ្រជាសម្ភារៈ និងថវិការ ក្នុងការផ្គត់ផ្គង់លើដំណើរការបូមទឹករំដោះចេញពីផ្ទៃដីស្រែប្រាំងរបស់បងប្អូនប្រជាកសិករ ដែលកំពុងជួបការលំបាកនេះផងដែរ ។ ម៉េង គាង ក្រចេះ