ទិវាជនពិការកម្ពុជាលើកទី២០និងទិវាជនពិការអន្តរជាតិ លើកទី៣៦ ក្រោមប្រធាន បទ(លើកកំពស់សិទ្ធិជនពិការភាព ធានាដល់ការធ្វើបរិយាប័ន្ម និងសមភាព

0

ក្រចេះ: ទិវាជនពិការកម្ពុជាលើកទី២០និងទិវាជនពិការអន្តរជាតិ លើកទី៣៦ ក្រោមប្រធានបទ(លើកកំពស់សិទ្ធិជនពិការភាព ធានាដល់ការធ្វើបរិយាប័ន្ម និងសមភាព ធ្វើឡើងនៅមន្ទីរ ខេត្តក្រចេះ ក្រោមវត្តមាន លោក ជ មានអាន អនុប្រធានមន្ទីរសង្គម កិច្ចអតីតយុទ្ធជន និងយុវនីតិសម្បនា នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២១០៨ ។

ពិធីនោះក៏មានការចូលរួមពីអ្នកដំណាងអង្កការសមាគមន៏អភិវឌ្ឍន៏ជនពិការខេត្តក្រចេះ
ជនពិការ និងអង្គកាដៃគូរ១៥០នាក់បានចូលរួម ។លោក ជ មានអាន អនុប្រធានមន្ទីសង្គមកិច្ច និងយុវនីតិសម្បនាបានអាននូវខ្លឹមសាលិខិតររបស់ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញ ថា រាជរដ្ឋាភិបាលមានឆន្ទៈខ្ពស់ក្នុងការរុះរបាំងឧបសគ្គនានាដើម្បីបង្កើនឱកាស ដល់ជនមានពិការភាពរួមទាំងបង្កើតនូវយុទ្ធនាការប្រើ ប្រាស់ភាសាលើកទឹកចិត្ត ដល់ជនមានពិការភាព ដែលផ្ទុយនឹងច្បាប់ស្ដីពីការកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលបានប្រកាសដាក់ឲ្យប្រើប្រាស់តាំងពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩មក។

ក្នុងសាលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សុខុមាលភាពរបស់ជនមានពិការភាព ក៏ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ។លោក អនុប្រធានបន្តរថា ជនមានពិការភាព ត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសឲ្យចូលបម្រើការងារ នៅក្នុងក្រសួង ស្ថាប័នរដ្ឋចំនួន៤០ ដោយគិតក្នុងឆ្នាំ២០១៨នេះ ជនមានពិការភាព បានចូលបម្រើការងារសរុបចំនួន ២,៨៣៩នាក់ ស្ដ្រីមានពិការភាព ចំនួន ៧៥៦នាក់ ក្នុងនោះពិការកម្រិតធ្ងន់មាន ចំនួន ១,៤៧៨នាក់ ដែលក្នុងម្នាក់គិតស្មើនឹងចំនួន ២នាក់ មានចំនួនសរុប៤,៤៧១នាក់ ស្មើនឹង ១.៩៣ភាគរយ ហើយបច្ចុប្បន្នគ្រប់ក្រសួងស្ថាប័នរដ្ឋកំពុងជ្រើសរើសឲ្យគ្រប់តាមអត្រាកំណត់ ចំនួន២ភាគរយ នៅក្នុងឆ្នាំ២០១៩៕

បញ្ចាក់ដែលថា ទិវានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរភាពជោគជ័យ នៃវិស័យពិការភាពនៅកម្ពុជាហើយបន្ដបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្ដិសិទ្ធិភាព នៃការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុញ្ញាស្ដីពីសិទ្ធិជនពិការ ទស្សវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ដ្រអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត» ក៏ដូចជាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព ២០១៤-២០១៨ ហើយក្នុងទិវានេះផងក៏មានការដង្ហែក្បួនរបស់ជនពិការ ដើម្បីចូលរួមសំអាតទីក្រុងផងដែរ ៕ដោយ រដ្ឋា