អង្គការបន្ទាយស្រីបានបើកយុទ្ធនាការ១៦ ថ្ងៃ ក្រោមប្រធានបទស្តីពី បញ្ឈប់អំពើហឹង្សាលើស្រ្តី និងក្មេងស្រី ស្តាប់សំឡេងខ្ញុំ

0

សៀមរាប៖ អង្គការបន្ទាយស្រីបានបើកយុទ្ធនាការ១៦ ថ្ងៃ ក្រោមប្រធានបទស្តីពី បញ្ឈប់អំពើហឹង្សាលើស្រ្តី និងក្មេងស្រី ស្តាប់សំឡេងខ្ញុំ យុទ្ធនាការ១៦ថ្ងៃ គឺជាយុទ្ធនាការដែលប្រឆាំងអំពើហឹង្សាលើស្រ្តី និងកុមារ។ យុទ្ធនាការនេះបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាបដោយមានអ្នកចូលរួមប្រមាណជាង២០០នាក់បានចូលរួមផងដែរ។លោក​ស្រី​ ងិន ចិន​ ប្រធានគ្រប់គ្រងអង្គការបន្ទាយស្រី បានថ្លែងយ៉ាងនេះថា៖ យុទ្ធនាការនេះ ត្រូវបានរៀបចំធ្វើឡើងនៅគ្រប់ទីកន្លែងនៅលើពិភពលោក រហូតដល់ទិវានេះ បានក្លាយទៅជាទិវាអន្តរជាតិ ដែលអង្គការសហប្រជាជាតិបានកំណត់ជាផ្លូវការលេខ A/RES/54/134 ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៩ ហើយនឹងបានប្រកាសទទួលស្គាល់ថា ជាទិវាអន្តរជាតិ លុបបំបាត់អំពើហឹង្សាលើស្ត្រី តាមរយ:មហាសន្និបាតលើកទី៨៣ របស់អង្គការសហប្រជាជាតិ។ លោកស្រីបានបន្តថា៖ ក្នុងកំឡុងពេលនៃយុទ្ធការនេះ បូពណ៍សត្រូវបានបំពាក់ឲ្យប្រជាពលរដ្ឋ ជាពិសេស បុរសជាសញ្ញានៃការសន្យារបស់ពួកគេ ដើម្បីបញ្ឈប់អំពើហឹង្សាលើស្ត្រី។ ជាទូទៅនៅថ្ងៃទី២៥ ខែវិច្ឆិកា ត្រូវបានគេចាត់ទុកថា ជាទិវាអន្តរជាតិនៃការសមគ្គីភាពរបស់បុរសប្រឆាំ នឹងអំពើហឹង្សរបស់បុរសលើស្ត្រី ។ ហេតុដូច្នេះហើយ ជារៀងរាលឆ្នាំយុទ្ធនាការនេះ ត្រូវបានគេរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី១០ ខែធ្នូ។
លោក​ ស្វាយ​ ហុង​ មេឃុំដូនកែវបានលើកឡើងថា៖ សកម្មភាពនៃយុទ្ធនាការនេះ ជាច្រើនត្រូវបានធ្វើជាសកល ដែលសកម្មភាពសំខាន់ៗទាំងនោះ រួមមាន៖ ការពាក់បូពណ៍ស ការដើរក្បួនតាមទីសាធារណ: ការរៀបចំអង្គមីទិ្ទញ ការរៀបចំសម្ភារ:អបរំ ការរៀបចំផ្សព្វផ្សាយតាមប្រព័ន្ធព័ត៍មាន កាសែត ទរទស្សន៏ ការជិះកង នឹងការសំដែងសិល្ប: ជាដើម។ នៅក្នុងឆ្នាំនីមួយៗ យុទ្ធនាការ១៦ថ្ងៃ បានផ្តោតទៅលើការយកចិត្តទុកដាក់រាល់ទម្រងនៃអំពើហឹង្សាលើស្ត្រី និងកុមារ។ ជារៀងរាលឆ្នាំ ក្រសួងកិច្ចការនារីតែងតែសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលឡើយ ក៏ដូចជាក្រុមហ៊ុនឯកជន ដើម្បីប្រារព្ធពិធីនេះឡើង ក្នុងគោលបំណងបញ្ឈប់អំពើហឹង្សាគ្រប់រូបភាពទៅលើស្រ្តី យុវវ័យ និងកុមារ ដើម្បីលើកកម្ពស់ភាពសុខដុមរម្យនា និងភាពរុងរឿងក្នុងក្រុមគ្រួសារ ក៏ដូចជានៅតាមកន្លែងធ្វើការដែរ។
សូមបញ្ជាក់ផងដែរថា៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បានរៀបចំយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហឹង្សាទាក់ទងនឹងយេនឌើរ ក្នុងគោលបមណង៖ បង្កើនការចូលរួមទប់ស្កាត់ នឹងការឆ្លើយតបទាក់ទងអំពើហឹង្សា និងយេនឌើរ លើកកម្ពស់ការប្រព្រឹតិ្តខុសបែបវិជ្ជមានចំពោះជនរងគ្រោះនោះ គឺជាជនងាយរងគ្រោះទាក់ទងអំពើហឹង្សានិងយេនឌើរ ហើយក៏ជាការលើកទឹកចិត្តដល់យុវជនឲ្យចូលរួមបញ្ឈប់អំពើហឹង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ បញ្ឈប់អំពើហឹង្សាលើស្រ្តី និងក្មេងស្រី គឺចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នា៕