Chantha Solo:
ចេះ: ឯកឧត្តម អឹម ចាន់ថុល ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ចើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការ ប្រយុទ្ឋប្រឆាំងអំពើពុករលួយនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ នៅសាលមហស្របខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី០៧ធ្នូ ២០១៨ ។
ច្បាប់ស្តីពីការប្រយុទ្ឋប្រឆាំង អំពើពុករលួយ
និងការបំផុសឲយុវវជនបានយល់ដឹងពីទិវាប្រ យុទ្ឋប្រឆាំងអំពើពុករលួយ៩ធ្នូ និងផលវិបាកនៃអំពើពុករលួយ បានធ្វើឡើងដោយមានការចូលរួមពីលោក ជាក់ ម៉េងហ៊ាង អភិបាល រងខេត្ត មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្ត ជាច្រើននាក់ទៀត ។
ឯកឧត្តម អឹម ចាន់ថុល ឧបការរីនៃអង្គភាពប្រឆាំងអំពើពុករលួយ មានប្រសាសន៏លើក ឡើងថាការងារប្រយុទ្ឋប្រឆាំងអំពើពុករលួយ
វាបានឋិតនៅក្នុងកន្សោមយុទ្ឋសាស្រ្តចតុ កោណស្នូល របស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិនេះក៏ដូចជាអាណត្តិមុនៗ ទាក់ទងនិងអភិបាលកិច្ចល្អ ដើម្បីបន្តពង្រឹងធ្វើកំណែ ទម្រង់អភិបាលកិច្ចដូចដែលសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៏ ជាអធិក្រមចំពោះមន្រ្តីរាជគ្រប់រូបគឺត្រូវមុជ ទឹក ដូសក្អែល ឆ្លុះកញ្ជក់និងវះកាត់ ។ ក្នុងចំនុចនេះគឺបានបញ្ជាក់ពីឆន្ទះគោល
នយោបាយច្បាស់លាស់ពាក់ពន្ឋ័ និងការងារប្រយុទ្ឋប្រឆាំងនិងអំពើពុករលួយ ។
ឯកឧត្តម មានប្រសាសន៏បន្តថា ការដែលយើងមកចូលរួម ពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រយុទ្ឋប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ថ្ងៃនេះពិតជាមានអត្ថន័យធំធេងក្នុងការគាំទ្រគោលនយោបាយនេះអំពើ ពុករលួយគឺជាបញ្ហាជាឧបសគ្គរារាំង ជាសត្រូវចំពោះការងារអភិវឌ្ឍន៏ប្រទេសជាតិ។ 
ឯកឧត្តម ក៍បានក្រើនរំលឹកដល់មន្រ្តីរាជការយើងគឺសូមកុំប្រប្រឹត្តអំពើពុករលួយសូមជៀសឲឆ្ងាយហើយបែរមកខិតខំធ្វើការងារបំរើសង្គម និងប្រជាពលរដ្ឋដើម្បីឲប្រទេសជាតិយើងមានអភិវឌ្ឍន៏ទៅជាលំដាប់។




































