ស្ត្រី​ម្នាក់​ស៊ីឈ្នួល​ចាំចំការ​ដំឡូង​ត្រូវ​ជនសង្ស័យ​ប៉ន​ប៉ង​ចាប់រំលោភ​តែ​មិនបាន​សម្រេច​

0

​ ​ឧ​ត្ត​រ​មានជ័យ​ ​ស្ត្រី​៣​នាក់ ម្នាក់​ជា​ជនរងគ្រោះ និង​២​នាក់​ទៀត ជា​សាក្សី បានឃើញ​ហេតុ​ការ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​លើ​ជនរងគ្រោះ​តែ​មិនបាន​សំ​ម្រេច ហើយ​បានមក​ដាក់ពាក្យ បណ្តឹង​នៅ​អធិការនគរបាល​ស្រុក​អន្លង់វែង នៅ​

ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤​។​ ​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​ឈ្មោះ អើត ហ៊ឹម អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា នៅ​ថ្ងៃកើតហេតុ កាល​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៤ ស្ត្រី​រងគ្រោះ​បាន​ទៅ​ស៊ីឈ្នួល​ចាំចំការ​ដំឡូង​ឱ្យគេ នៅ​ចំណុច​ជប់​ត្រកួន ក្នុងភូមិ​អូរ​តា​ម៉េង ឃុំ​អន្លង់វែង និង​មាន​អ្នកភូមិ ជាច្រើន​នាក់ ទៅ​ស៊ីឈ្នួល​ជំ​រះ​ស្មៅ​ដំឡូង នៅ​ចំការ​ក្បែរ​គ្នា​ដែរ ហើយក៏​នៅ​ជិត​កន្លែង​ស្នាក់នៅ​របស់​ជនសង្ស័យ​ឈ្មោះ ភាព ដែល​ទៅ​រស់នៅ​ជា​កម្មករ​ចំការកៅស៊ូ​ឱ្យគេ​ដែរ​។​ ​

ស្ត្រី​រងគ្រោះ​បន្តថា នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង ១០​ព្រឹក ដែល​គាត់​ទើបនឹង​ហូបបាយ​រួច ក៏​សំរាក​អង្គុយ​នៅក្នុង​ខ្ទម​ចាំចំការ​ដំឡូង ហើយ​ស្រាប់​តែមាន​បុរស​ឈ្មោះ ភាព បាន​ដើរមក​សំដៅ​ខ្ទម​ដែល​ខ្លួន​កំពុង​អង្គុយ ហើយ​បុរស​ឈ្មោះ ភាព បាន​ឡើងមក​អង្គុយ​នៅលើ​ខ្ទម​ជាមួយ​ខ្លួន និង​បាន​សួរ​ស្ត្រី​រងគ្រោះ​ពីនេះ​ពី​នោះ តែ​គាត់​មិន​ចាប់អារម្មណ៍ ដែល​បុរស​ឈ្មោះ ភាព នឹង​មានបំណង​អាក្រក់​ទៅលើ​ខ្លួន​ដែរ ព្រោះ​ជា​អ្នក​ធ្លាប់​ស្គាល់គ្នា​។​ ​

ស្ត្រី​រងគ្រោះ​បន្ថែមថា នៅពេលដែល​គាត់​បាន​ងាក​មុខ ទៅ​មើល​ចំការ​ដំឡូង​មិនបាន​ចាប់អារម្មណ៍ ក៏​ស្រាប់តែ​បុរស​ឈ្មោះ ភាព បាន​ស្ទុះ​មក​អោប​ពីក្រោយ នឹង​យកដៃ​ធ្វើ​សកម្មភាព ដោះ​សំលៀកបំពាក់​របស់​ស្ត្រី​រងគ្រោះ តែ​ពេលនោះ​ស្ត្រី​រងគ្រោះ​បាន​ស្រែក​ឱ្យគេ​ជួយ ហើយ​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានលឺ​សំលេង​ស្រែក​ឱ្យជួយ ក៏​នាំគ្នា​រត់​មក​មើល​ក៏​ឃើញ​បុរស​ឈ្មោះ ភាព ធ្វើ​សកម្មភាព​បំរុង​សេ​បស​ន្ទ​វៈ តែមាន​មនុស្ស​ទៅ​ទាន់ ជនសង្ស័យ ក៏បាន​លោត​ចុះ​ពី​ខ្ទម ហើយ​បាន​រត់គេចខ្លួន​បាត់ស្រមោល​តែម្តង​។​

​តាម​ការរៀបរាប់​ពី​ស្ត្រី​២​នាក់​ជា​សាក្សី​បាន​ទៅ​ឃើញ​ហេតុការណ៍​បានឱ្យដឹងថា ពួកគាត់​កំពុង​សម្រាក់​នៅ​រោង​ចំការ​កំពុងតែ​បាយ​ថ្ងៃត្រង់ ហើយ​បានលឺ​សំលេង​មនុស្ស​ស្រី​ស្រែ​ឱ្យគេ​ជួយ ពួកគាត់​បាននាំគ្នា​រត់​ទៅ​មើល ក៏​ឃើញ​ឈ្មោះ ភាព បាន​សំរាត​ដោះ​ខោអាវ​របស់​ស្ត្រី​រងគ្រោះ​គ្មាន​សល់​ពី​ខ្លួន ហើយ​ពួកគាត់​បាន​ស្រែ ពេលនោះ​ឈ្មោះ ភាព ក៏បាន​ចុះ​រត់​គេចខ្លួនបាត់ បន្ទាប់មក​ពួកគាត់​បាននាំគ្នា​ទៅប្រាប់​ម្ចាស់​ចំការកៅស៊ូ អំពី​រឿង​កម្មករ​ឈ្មោះ ភាព បានធ្វើ​សកម្មភាព តែ​ម្ចាស់​ចំការកៅស៊ូ​បាន​ប្រាប់ថា ឱ្យសម្រួល​គ្នា​ទៅ​មិនចាំបាច់​ប្តឹង​សមត្ថកិច្ច​ទេ សុទ្ធតែ​អ្នក​ធ្លាប់​ស្គាល់គ្នា ដោយ​រំលង​បាន​២​ថ្ងៃ​

មកហើយ មិនឃើញ​ម្ចាស់​ចំការកៅស៊ូ​ហៅ​ទៅ​សម្របសម្រួល​គ្នា រវាង​ស្ត្រី​រងគ្រោះ និង​ជនសង្ស័យ​នោះទេ រីឯ​ជនសង្ស័យ​ក៏បាន​គេចខ្លួនបាត់ មិនឃើញ​ទៅធ្វើជា​កម្មករ​ចំការកៅស៊ូ ប្រជាពលរដ្ឋ​ដែល​បានដឹង​រឿង ក៏​បានឱ្យ​ស្ត្រី​រងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​តែម្តងទៅ​។​ ​

បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ភ្លាមៗ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង បានធ្វើ​ប្រតិបត្តិ​ការចុះ​ដល់​កន្លែងកើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ​អំពី​ប្រវត្តិរូប​ទីលំនៅ​របស់​ជនសង្ស័យ ដើម្បី​នាំខ្លួន​មក​ផ្ទ​ន្ទា​ទោស​ទៅតាម​ច្បាប់​។​