ឯកឧត្តម ពេជ្រ ប៊ុនធិន អញ្ជើញក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវអាគារសិក្សា១ខ្នង ២បន្ទប់ នៅស្រុកចិត្របុរី

0

ក្រចេះ៖ អាគារសិក្សា១ខ្នង ចំនួន២បន្ទប់ ស្ថិតនៅក្នុង ភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំនេះ ២០១៨ ក្រោអធិបតីភាព ឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាតំណាងរាស្ត្រ ឯកឧត្តមអភិបាល អភិបាលរងខេត្ត សមាជិក ក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានបណ្ដាមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៦០០នាក់ ។
លោក ហង់ ចាន់ឌី អភិបាលស្រុកចិត្របុរី សមិទ្ធថ្មីអាគារសិក្សា១ខ្នងមាន២បន្ឬប់ នេះជាអំណោយផ្ទាល់របស់ ឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន និង ឯកឧត្តម វ៉ា ថន ជូនដល់ក្មួយៗសិស្សសាលាបឋមសិក្សាអន្លង់កេះ ដែលជាការឆ្លើយតបតាមការស្នើសុំរបស់ក្មួយកន្លងមក ព្រោះអាគារចាស់មានសភាពទ្រុឌទ្រោមខ្លាំង មិនអាចអោយសិស្សចូលរៀនបាន ។
ឯកឧត្តម កិតិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធាក្រុមការងារចុះជួយខេត្តក្រចេះបានថ្លែងទៅកាន់ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋថា ៖ សម្ទទ្ធិផលដែលបានកើតឡើងនាពេលនេះ មិនមែនកើតឡើងដោយឯងៗនោះទេ គឺជាការកើតឡើងដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍន៏ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំនាវាកម្ពុជា សម្ដេចក៏បានផ្ដល់ឪកាសគ្រប់គ្រាន់ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការប្រកបរបបចញ្ចឹមជីវិត ការបំពេញការងារទទួលបាននូវធនធានរីកចំរើន ដែលនាំអោយមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងគ្រួសារ ដែលជាកត្តាធ្វើអោយប្រជាពលរដ្ឋមានលទ្ធភាពដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍ ក្នុងសង្គមជាតិ ហើយនេះដែលស្ដែងឡើងពីកត្តាសន្តិភាពយ៉ាងពិតប្រាកដ ។
ឯកឧត្តម មានប្រសាសន៏បន្តថា ៖ ក្រោយពីសង្គ្រាមត្រូវបានបញ្ចាប់រហូតមកទល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា អ្វីៗគ្រប់យ៉ាងត្រូវបានអភិវឌ្ឍន៍ឡើងវិញពីបាតដៃទទេ ដែលទាំងនេះសរបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចំពោះ ប្រទេសជាតិនិងប្រជាជន។
ដើម្បីជាការតបស្នងសងគុណ គឺប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តគាំទ្រនូវការដឹកនាំរបស់សម្តេច បន្តរទៀតដើម្បីអោយប្រទេសជាតិ មានភាពរីកចម្រើនទៅមុខបន្តទៀត ពិសេសប្រជាជនយើងមានសិទ្ធិសិរីភាព ក្នុងការរស់នៅ ដើរហើយគ្រប់បែបយ៉ាង។ ក្នុងនោះឯកឧត្តម អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សានូវសន្តិភាពមួយនេះ និងជួយថែរក្សានូវសមិទ្ធផលដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន អោយបានស្ថិតស្ថេរដើម្បីជាប្រយោជន៏សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។ ម៉េង គាង ក្រចេះ