ពិធីបិទការបោះជំរុំកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ក្នុងខេត្តកំពង់ធំ ក្រោមប្រធានបទសន្តិភាពនិងការអភិវឌ្ឍន៍

0

កំពង់ធំៈ ពិធីបិទការបោះជំរុំកាយរឹទ្ធិថ្នាក់ជាតិលើកទី៣ក្នុងខេត្តកំពង់ធំ ត្រូវបានធ្វើឡើង នៅព្រលប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៨ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម តូច ជឿន អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន អមដោយ ឯកឧត្តម ហួន វ៉ាននិត អភិបាលរងខេត្តកំពង់ធំ និងលោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ ព្រមទាំងអ្នកមុខអ្នកការចូលរួមជាច្រើននាក់ទៀត ។

លោក គង់ សុវណ្ណរ៉ា ប្រធាននាយកកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ នៃក្រសួងអប់រំ យុទ្ធវជន និងកីឡា បាន មានប្រសាសន៍ថា ការបោះជុំកាយរឹទ្ធិនេះ មានការចូលរួម កាយរឹទ្ធិស្ម័គ្រចិត្ត កាយរឹទ្ធិសហគម  កាយរឹទ្ធិជាតិកម្ពុជា រាជធានៅភ្នំពេញ កាយរឹទ្ធិជាតិកម្ពុជា ទាំង២៥ ខេត្តចូលរួមផងដែរ ក្នុងគោលបំណង អប់រំកាយរឹទ្ធិ លើផ្នែកទាំង៥មាន អប់រំផ្លូវកាយ បញ្ញា ស្មារតី ផ្លូវសង្គម និងផ្លូវ អាវេគ និងឲ្យពួកគេរៀនរស់ដោយខ្លួនឯង ជួយខ្លួនឯងបាន រស់នៅជាមួយធម្មជាតិ ការបង្កើតវឌ្ឍនភាពចេះស្រឡាញ់គ្នា ពីក្រុមតូចទៅក្រុមធំ ពីខេត្ត មួយទៅខេត្តមួយ ពីប្រទេសមួយ ទៅប្រទេសមួយ ដើម្បីបង្កីនចំណងមិត្តភាព សាមគ្គីភាព ដ៏យូរអង្វែង ដើម្បីឲ្យពួកគេមានសមត្ថភាពពេញលេញទទួលខុសត្រូវ ប្រែក្លាយជាសសរទ្រូង ដ៏រ៉ឹងមាំរបស់ប្រទេសជាតិ។

ឯកឧត្តម តូច ជឿន បានថ្លែងអំណរគុណឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានជួយសម្រួលទីកន្លែងសម្រាប់ការបោះជំរុំថ្នាក់ជាតិលើកទី៣ ក្នុងខេត្តកំពង់ធំនេះ និងបានមានប្រសាសន៍ ឆ្នាំ២០១៨ គឺជាទំព័រស.គ និងប្រវត្តិសាស្រ្តថ្មី សម្រាប់កាយរឹទ្ធិកជាតិកម្ពុជា ចូលរួម២៥ខេត្តក្រុងសរុប៤៥០នាក់ ការបោះជំរុំបានប្រព្រឹត្តទៅអស់រយះពេល៥ ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៨  ក្នុងនោះក្មួយៗ និងមានការយល់ដឹងពីតំលៃនៃសន្តិភាព ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ និងបានយល់ដឹងពី ភក្តីភាព ស្មោះត្រង់ ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម តូច ជឿន បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ដែលជាសមាជិកគណម្មាធិការ រៀបចំបោះជំរុំ ដែលបានលះបង់កំលាំងកាយចិត្ត យកចិត្តទុកដាក់លើការងារ ដោយទទួលខុសត្រូវ ខ្ពស់ ដែលទទួលបានលទ្ធផលជោគជ័យនាពេលនេះ និងសូមគោរពជូនពរ ដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ខេត្តក្រុងទាំងអស់ ទទួលបានសុខភាពល្អ និងធ្វើដំណើរត្រឡប់ទៅវិញប្រកបដោយសុវត្តិភាព  ដោយ ប៊ុន  រដ្ឋា