​សមត្ថកិច្ច​ចំរុះ​បង្ក្រាប​បទល្មើស​ដាក់​របាំ​ង​បិត​ភ្ជិត​ព្រែក​ខុសច្បាប់​១៧​កន្លែង​ក្នុង​រដូវ​បិត​នេសាទ​

0

​កំពង់ឆ្នាំង​៖​សមត្ថកិច្ច​ចំរុះ​បាន​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំង​រាំង​ភ្ជិត​ព្រែក​១៧​កន្លែង ក្នុងពេល​ទឹកទន្លេ​កំពង់​ឡើង​ចូល​ទៅតាម​ព្រែក​បឺ​ង​ដែលជា​ជម្រក​ត្រី​ពង​កូន ក្នុងពេល​នោះដែរ​អ្នកនេសាទ​ល្មើសច្បាប់​មួយក្រុម​បាន​លើកគ្នា​មក​ព​ទ្ធ័​និង​

ស្រែក​ជេរប្រមាថ​និង​រារាំង​ដល់​កំលាំងចំរុះ​ដែល​បាន​ចុះបង្ក្រាប តែ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​បំបែក​វិញ​បាន​ភ្លាមៗ​ផងដែរ​។​ករណី​ចុះបង្ក្រាប​រុះរើ​របាំង​ខុសច្បាប់​នេះ បានធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៤​នៅ​ចំណុច​ព្រែក​ឆ្តោរ ស្ថិតក្នុង​ភូមិ​ព្រែក​ឆ្តោរ ឃុំ​កំពង់​អូស ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង​។​ ​

កំលាំងចំរុះ​ខាងលើនេះ​ដឺ​ក​នាំ​ដោយ​លោក​សោម ភិ​រុណ នាយរង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​រួម​និង​ផ្នែក សង្កាត់រដ្ឋបាល​ជលផល នគរបាល​ស្រុក ប៉ុស្តិ សហគមន៍​នេសាទ សារុប​មាន​ចំនួន​២៥​នាក់ និង​មាន​កាណូត​តូចធំ​ចំនួន​៧​គ្រឿង​។​ ​

លោក សោម ភិ​រុណ បានអោយដឹងថា​៖ ឧបករណ៍រ​បាំងសាច់​អួន​ខុសច្បាប់​ខាងលើនេះ​រួមមាន​ចំនួន​១៧​កន្លែង ប្រវែង​២៨៥​ម៉ែត្រ ក្នុងនោះ​មាន​លប​លូ​៥០​គ្រឿង ព្រួល​ញឺ​ក​៤០​ផែន បង្គោល​៤០០​ដើម​រួម​និង​ឧបករណ៍​ប្រភេទ​ប្រឺស​១០០​ក្រឡា​ញឺ​ក​១២​មាត់ ដែល​ក្នុង​មួយ​មាត់​មាន​ប្រវែង​១៣​ម៉ែត្រ​ទៅ​១៧​ម៉ែត្រ ឧបករណ៍​ខុសច្បាប់​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​កាប​ដុតបំផ្លាញ​ចោល​នៅ​និង​កន្លែង​។​ ​លោក​សោម ភិ​រុណ នាយរង​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​បាន​អោយដឹងទៀតថា​៖​មុន​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើនេះ​លោក​បានទទួល​ពត៍រ​មាន​ដ៍​ជាក់លាក់​ពី​ប្រជាពលរដ្ឋ​។

លោក​សូម​ស្វា​ស្វាគមន៍​ជា​និ​នូវ​រាល់​ព័ត៌មាន​ជាក់លាក់​ពីបទ​ល្មើស​ដែល​បានកើត​ឡើង នៅក្នុង​ដែន​រដ្ឋបាល​របស់​ខេត្ត ដើម្បី​ចូលរួម​ទប់ស្កាត់​អោយបាន​ទាន់ពេលវេលា​ដោយ​សហការ​ជាមួយ​កំលាំងចម្រុះ​និង​គណបញ្ជាការ​ឯកភាព​ខេត្ត​ស្រុក​។​ ​លោក​សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជា​នេសាទ​ទាំងអស់ មេ​ត្ត​កុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ ដូច​ករណី​ដាក់​របាំង​រាំង​ភ្ជិត​ព្រែក កាប់​ព្រៃ​លិច​ទឹក ចូល​នេសាទ​ក្នុង​ក​ន្លែ​អភិរក្ស​ត្រី​មេ​ពូជ ពិ សេស​ការនេសាទ​ដោយ​ឧបករណ៍​ឆក់​ត្រី​។​

លោក​បាន​សុំ​ណូ​ម​ពរ​បន្ថែមទៀត​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​អនុវត្តន៍​នូវ​គោលនយោបាយ​៩​ចំណុច​ភូមិ​ឃុំ​មាន​សុ​វត្ត​ភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ការពារ​និរន្តរភាព​ពូជ​ត្រី​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​និង​កាត់​ប​ន្ថោ​យ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​សហគមន៍​។​ ​

សមត្ថកិច្ច​អោយដឹងថា​៖​នៅក្នុង​ករណី​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើនេះ​គេ​ពុំ​ឃើញ​មាន​វត្តមាន​អាជ្ញាធ​ស្រុក ឃុំ ភូមិ មក​ចូលរួម​នោះឡើយ ទោះបីជា​មានការ​ជូនដំណឹង​មុន​ហើយ​ក៏ដោយ​ដែល​គេ​សង្ស័យថា​បទល្មើស​ខាងលើនេះ​មាន​អ្នក​មួយចំនួន​ពាក់​ព​ន្ធ័​៕--------------------------------- 11 22 55 33 77