ក្រចេះ ៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទយើងប្តេជ្ញារួមគ្នាបញ្ចប់មេរោគអេដស៍ នៅឆ្នាំ២០២៥គឺបានប្រារព្វឡើងនៅក្នុងបរិវេណវត្តសង្កាត់អូរឬស្សី ក្រុងក្រចេះ ក្រោមអធិបតីភាព ឯកឧត្តម ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ និងមានក្រុមអ្នករផ្ទុកមេរោគអេដស៍ ប្រមានជា២០០នាក់ផងដែរ ៕
ក្នុងសុទ្ទរកថាសម្តេច តេជោហ៊ុន សែន អានដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ថា ៖ ការងារប្រយុទ្ធទប់ ស្កាត់ការាលដាល និងស្ថាភាពមេរោគអេដស៍ និងជម្ងឺអេដស៍នៅកម្ពុជាឆ្នាំ២០១៨ បង្ហាញថា កម្ពុជាបានកាត់បន្ថយការចម្លងមេរោគអេដស៍ថ្មី រហូតទៅ៥០% គិតចាប់តាំងពីឆ្នាំ២០១១ មកហើយ៩៥% ដែលកំពុងតែត្រូវការការព្យាបាល នេះជាលទ្ធផលធ្វើឲ្យអត្រាមរណភាពដោយសាជម្ងឺអេដស៍បន្តធ្លាក់ចុះជារៀងរាល់ឆ្នាំនៅកម្ពុជា ។
រាជរដ្ឋាភិបាលនឹងបន្តថែរក្សាភាពជោគជ័យរបស់វិស័យសុខាភិបាល លើការកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ កាត់បន្ថយការឈឺ និងស្លាប់ដោយសារជម្ងឺឆ្លងនានា ដូចជាជម្ងឺអេដស៍ គ្រុនចាញ់ និងរបេង និងការប្រើប្រាស់ និងពង្រីកមូលនិធិសមធម៌សុខាភិបាល សម្រាប់ប្រជាជនក្រីក្រ និងរបបសន្តិសុខសង្គម ផ្នែកថែទាំងសុខភាព ឲ្យកាន់តែទូលំទូលាយជូនប្រជាជន ។
ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តការថែរក្សានូវចីរភាព ជោគជ័យដែលយើងទទួលបាននាពេលនេះ និងបន្តឈានទៅសម្រេចឲ្យបាននូវការបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥តាមរយៈ ការបន្តនូវការទទួលខុសត្រូវ និងចូលរួមឲ្យ បានទូលំទូលលាយ និងពងុវិស័យពីស្ថាប័នរាជរដ្ឋាភិបាល ឯកជន ស៊ីវិល ដៃគូរអភិវឌ្ឍន៍ បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជម្ងឺអេដស៍ បណ្តាញអ្នកប្រឈមមុខខ្ពស់និងការចម្លងមេរោគអេដស៍ ព្រមទាំងប្រជាជលរដ្ឋទាំងអស់ក្រោមការគ្រប់គ្រងដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ដោយឈរលើឡោលការណ៍៣ គឺដឹកនាំសម្របសម្រួលតែមួយ ផែនការយុទ្ធសាស្រ្តជាតិតែមួយ និងប្រព័ន្អតាមដានវាយតម្លៃតែមួយ ។ និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឲ្យបានទ្វេដង នូវកាត់បន្ថយការចម្លងមេរោគអេដស៍ ជាពិសេសក្រុមយុវវ័យ ក្រុមបុរសស្រឡាញ់បុរស ក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ក្រុមចំណាក់ស្រុក ក្រុមបុគ្គលិកគ្រឹៈស្ថានកម្សាន្តសប្បាយ តាមរយៈវិធានការ ឆាប់ធ្វើតេស្តឈាម ឆាប់ដឹង ឆាប់ព្យាបាល។
ឯកឧត្តម ជា ប៉ោ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ បានមានប្ការរាលដាលមររោគអេដស៍នៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៧មកហើយការរាលដាលមេរោគអេដស៍បានចាប់ផ្ដើម ធ្លាក់ចុះជាបនន្តបន្ទាប់នៅគ្រប់ក្រុមគោលដៅទាំងអស់ ជាក់ស្ដែងអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណាមប្រជាជនទូទៅដែលមានអាយុពី១៥ ដល់៤៩ឆ្នាំ គឺបានធ្លាក់ចុះមកត្រឹម០.៦% ប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៨នេះ មានន័យថាកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការត្រួតពិនិត្យ ការរាលដាលមេរោគអេដស៍ប្រកបដោយជោគជ័យ និងដោយក្ដី សង្ឍឹម និងបន្តធ្លាក់ចុះទៀតនៅឆ្នាំខាងមុខ ។
ហើយតាមរយៈការងារមនុស្សធម៌ដែលមិនចេះនឿយហត់ និងមិនចេះរីងស្ងួតរបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥសរ្សជនឆ្នើមថ្នាក់ជាតិនៃវេទិការ ភាពជាអ្នកដឹកនាំតំបន់អាស៊ីបាស៊ីហ្វិក ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជម្ងឺអេដស៍នៅកម្ពុជា អ្នករងគ្រោះ និងរងគ្រោះផងប៉ះពាល់ដោយសារមេរោគអេដស៍ និងជម្ងឺអេដស៍ជាង ៩០% សុទ្ធតែបានទទួលបានការគាំត្រសង្គម តាមគ្រប់រូបភាពដូចជា ៖ ស្បៀង ជម្រក ការសិក្សា ការថែទាំសុខភាព ការកសាងសមត្ថភាព ការបង្កើតមុខរបរ ។
ឯកឧត្តមបន្តថា ៖ កាលពីខែកក្តដា ឆ្នាំ ២០១៧ នៅទីក្រុងប៉ារីស ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអង្គការ UNAIDS វាយតម្លៃក្នុងចំណោមប្រទេសទាំង ៧ ប៉ុណ្ណោះក្នុងពិភពលោក ថាបានសម្រេចបានគោលដៅ ៩០ ៩០ ៩០ មុនការកំណត់ ( មុនឆ្នាំ ២០២០ ) ដោយក្នុងនោះប្រទេសកម្ពុជាសម្រេចបានដូចជា ៖ -៨៦% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បានធ្វើតេស្តឈាមរកមេរោគអេដស៍ -៩៨% នៃង្នកដឹងស្ថានភាពផ្ទុកមេរោគអដស៍ទាំងអស់ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ( ARV ) និង៨០%នៃអ្នកទទួលការព្យបាលដោយឱសថប្រឆាំងមេរោគអេដស៍ ត្រូវបានរកឃើញថា មានលទ្ធផលបន្ទុកមេរោគអេដស៍ ក្នុងឈាមកម្រិតទាប ដែលលែងជាគ្រោះគំរាមគំហែងដល់អ្នកផ្ទុកមេរោគអេដស៍ ។ ម៉េង គាង ក្រចេះ





































