កំពង់ធំ៖ ជនពិការជើងទាំងសងខាង ដើរពុំរួច ទៅណាមកណា អាស្រ័យលើរទេះរុញ ដោយបានតស៊ូជីវិត ចិញ្ចឹមប្រពន្ឋកូន ដោយមិនព្រមលើកដៃដើរសុំទានគេនោះឡើយ តែផ្ទុយទៅវិញជនពិការរូបនេះ បានទិញ រថយន្តកាម៉ារីកញ្ចាស់មួយ កែច្នៃស្ទើរគ្រប់យ៉ាងនៃតួររបស់រថយន្ត ដើម្បីដឹកឈើដែលទិញបានពីប្រជាពលរដ្ឋ យកមកលក់នៅតាមដេប៉ូ តែអកុសលត្រូវបានរថយន្ត ហាឡែនឌឺបុករថយន្តគាត់ពីក្រោយបណ្តាលឲ្យ មានមនុស្សស្លាប់ទៀតផង ។
ករណីដែលបង្ករឲ្យមានគ្រោះថ្នាកើនេះគឺដោយសារតែ រថយន្តហាឡែនឌឺបើកមកបុករថយន្តជនពិការ ដែលគេនិយមហៅតាខ្វិន ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យ ប្រពន្ឋតៃកុងឡាន ហាឡែនឌឺ និងកូន របួសធ្ងន់ ក្រោយមកទទួលដំណឹងថា បានស្លាប់ទាំង១នាក់និងរបួសធ្ងន់ម្នាក់ តែចំណែកខាងរថយន្ត តាខ្វិនគ្រាន់តែខូចខាតពុំមានអ្នក គ្រោះថ្នាក់នោះឡើយ ។
ដោយការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១. ១០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រលេខ១៨-១៩ ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលស្រុកប្រាទបាល្ល័ង្គ បានឃាត់ខ្លួនតាខ្វិន ដែលជាជនពិការ បើកបររថយន្តកាំម៉ារីកែច្នៃដឹកឈើអត់មានភ្លើងបំភ្លឺក្រោយដែលបង្កអោយមានគ្រោះថ្នាក់ដល់អ្នករួមដំណើរលើដងផ្លូវសាធារណៈ។
យោងតាមរបាយការណ៍ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចររវាង រថយន្ត និងរថយន្តប្រភេទម៉ាកកាមរី ពណ៌ស គ្មានផ្លាកលេខកែច្នៃទ្រុងដឹកឈើ បើកបរដោយឈ្មោះ សន ជា ជាជនពិការ ខ្វិន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំត្រូវ រីឯ រថយន្តរងគ្រោះម៉ាកហៃលែនឌ័រ ពណ៌ទឹកប្រាក់ ផ្លាកលេខសៀមរាប 2B.3181 បើកបរដោយឈ្មោះ ងិន ប៊ុនថេន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ក្នុងនោះ អ្នករួមដំណើរជាមួយ២នាក់ទី១ ឈ្មោះ សេង.សុភាព ភេទស្រី រង របួសធ្ងន់ ២- ឈ្មោះ កែ.ឧត្តមសីហា ភេទប្រុស អាយុ១៤ឆ្នាំ បានស្លាប់ក្រោយនាំមកមន្ទីរពេទ្យ អ្នកទាំងពីរត្រវជាប្រពន្ធ និងកូន ជាមួយអ្នកបើកបររថយន្តហៃលែនឌ័រ ។
មហាជនជាច្រើនបានសុំសំណូមពរ ឲ្យមានការបន្ធូរ បន្ថាយទោសលោក សន ជា ជាជនពិការខ្វិន ដែលបាន ជួបនូវគ្រោះថ្នាក់ចរាចរណ៍ ដោយអចេតនា បណ្តាលឲ្យមានមនុស្សស្លាប់ និងខូចខាតទ្រព្យសម្បត្តិ ដោយសារយោងតាមស្ថានភាពជាក់ស្តែង លោកសន ជា ជាជនពិការ រថយន្តកែច្នៃខូចរលួយស្ទើរតែមិនទៅមុន ម្ស៉ាងទៀតដែលអាចបើកបរឡានបាន ដោយសារកែច្នៃហ្វ្រាំង តចង្កេះលេខ រកស៊ីទាំងត្រដរ ដើម្បីចិញ្ចឹម ក្រពះ។
ដោយ ប៊ុន រដ្ឋា




































