មណ្ឌលគិរីៈពលរដ្ឋថាចរាចរណ៍ឈើប្រណិតកើតពេញបន្ទុកក្នុងតំបន់អភិរក្សជីវៈចំរុះសីមារបស់អង្គការWCFឯសមត្ថកិច្ចជំនាញគ្រប់ប្រភេទរវល់តំរៀបឡានចតសំកុកចាំយកលុយពីបទល្មើសគ្មានឈឺក្បាលរឿងចាប់បង្ក្រាប់រថយន្តដឹក ឈើខុសច្បាប់នោះទេ អោយតែក្រុមឈ្មួញហុចតែ10ដូល្លាក្នុងមួយគ្រឿង គឺដឹកបានម៉ាសេរី។
ជាក់ស្ដែងកាលពីវេលាម៉ោង8យប់ថ្ងៃទី22ខែមិថុនាឆ្នាំ2014ត្រង់ចំណុចផ្លូវចេញពីក្រុមរកា ភូមិពូហ្យាម ស្រុកអូរាំង លើផ្លូវជាតិ76 ក្នុងទឹកដីស្រុកអូរាំង រថយន្តបង្កុងធំ2គ្រឿងដឹកឈើប្រណិតឆ្លង់កាត់មុខស្នាក់ការមេព្រៃ ផ្នែករដ្ឋាបាល ព្រៃឈើស្រុកអូររាំងយ៉ារលូនមិនមានរំខានដ៏សមត្ថកិច្ចមេព្រៃឡើយ ព្រោះប្រហែលជាក្រុមឈ្មួញនឹងមន្ត្រីជំនាញទាំង នេះត្រូវរ៉ូវគ្នាអស់ហើយ។ពលរដ្ឋលើកឡើងទៀតថា ឡានបែនដឹកឈើ ឡានបង្កុងធំៗចេញពីព្រៃ រណាយន្តទ្រហឹង ពេញព្រៃ ត្រាក់ទ័រ
អូសឈើតាមជ្រលង់ភ្នំតូចធំ ម្តេចគ្មានអ្នកជំនាញ ឬសមត្ថកិច្ចអើរពើអញ្ចឹង? ចុះបើតូម៉ូដឹកឈើ កំណាក់ខ្លីៗមួយដុំពីរ ក៏ចាប់យកស្នាដៃម្លេះ? ហើយគ្រប់ពេលដែលរថយន្តដែលដឹកឈើធំៗចេញពីព្រៃគេតែងឃើញ មានរថយន្តទំនើបៗព្រមទាំងមានសមត្ថកិច្ចជួយហែរហមរហូតដល់គោលដៅផងដែរ។ ទាក់ទិនទៅនឹងករណីចោទប្រកាន់ខាងលើ អនុប្រធានគំរោងអង្គការWCF លោក គង់ ពុទ្ធារ៉ា នឹងលោក តូច រតនា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកអូររាំង មិនអាចសុំការបំភ្លឺបានទេនៅថ្ងៃនេះ៕