ដំឡូងម៉ីស្រស់ឆ្នាំនេះមានតម្លៃខ្ពស់ ដោយសាក្រុមហ៊ុន(ស៊ីង សុង) ដំណើរកាផលិតកែឆ្នៃដំឡូងម៉ី នៅខេត្តក្រចេះ

0

ក្រចេះ៖ បើតាមកាលើកឡើងរបស់ប្រជាកសិករតាមមូលដ្ឋាន ក្នុងខេត្តក្រចេះ ហាក់មានភាពរីករាយសប្បាយចិត្ត ដោយសារកសិផលដំឡូងម៉ីនៅឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ ទីផ្សារហ្នឹងមិនមានកាប្រែប្រួលច្រើនពេកទេ ម្យ៉ាងវាមានភាពងាយស្រួលដោយមិនចាំបាច់ចំណាយពេលយូរក្នុងកាដឹកជញ្ជូនទៅលក់ដូចពេលឆ្នាំមុនៗនោះទេ ។ សម្រាប់ប្រជាកសិករតាមបណ្តាស្រុក នៅខេត្តក្រចេះ នាពេលបច្ចុប្បន្ននេះភាគច្រើន គឺបង្វែរពីការនាំយកដំឡូងម៉ីលក់នៅប្រទេសវៀតណាម ទៅលក់អោយរោងចក្រកែឆ្នៃដំឡូងម៉ី ដ៍ធំមួយនៅក្នុងសង្កាត់អូរស្សីក្រុងក្រចេះ គឺចំណេញទាំងពេលវេលានិងថវិការ តម្លៃប្រហាក់ប្រហែលនិងទីផ្សារប្រទេសជិតខាងដែរ ។
ក្រុមហ៊ុន(ស៊ីង សុង)អ៊ីនដាសស្រ្ទៀលខេមបូឌាខូអិលធីឌី របស់ប្រទេសកូរេដែលបានមកដាក់ទុនវិនិយោគបង្កើតរោងចក្រនៅក្នុងទឹកដីខេត្តក្រចេះ ពេលបច្ចុប្បន្ននេះបាននិងកំពុងធ្វើកាប្រមូលទិញដំឡូងម៉ីស្រស់ចូលរោងចក្រនិងដំណើរកាផលិតកែឆ្នៃដំឡូងម៉ី ដើម្បីឈានទៅសម្រេចតាមផែនកា ដែលក្រុមហ៊ុនមួយនេះគ្រោងនិងផលិតកែឆ្នៃដំឡូងម៉ីអោយបាន២៤០តោនក្នុងរយះពេលមួយថ្ងៃ ។
លោក ឯក ពៅ ប្រធានទីផ្សាររបស់ក្រុមហ៊ុនមួយនេះបានអោយដឹងថា រោងចក្រផលិតកែឆ្នៃដំឡូងម៉ីរបស់ក្រុនហ៊ុនខាងលើ អាចជួយដោះស្រាយបញ្ហារ មួយផ្នែកដល់ប្រជាពលរដ្ឋ ក្នុងការយកផលិតផលដំឡូងម៉ីទៅលក់ ដោយមិនចាំបាច់នាំទៅលក់ប្រទេសជិតខាងដូចកាលកន្លងទៅនោះទេ កសិផលដែលប្រជាកសិករ ប្រមូលផលបានអាចយកមកលក់អោយក្រុមហ៊ុន គឺបានចំណេញទាំងពេលវេលានិងថវិកា ក្នុងនោះក្រុមហ៊ុនក៍បានរួមចំណែក ផ្តល់នូវឪកាសការងារធ្វើដល់ប្រជាពលរដ្ឋផងដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន(ស៊ីង សុង)អ៊ីនដាសស្រ្ទៀលខេមបូឌាខូអិលធីឌី របស់ប្រទេសកូរេបានមកដាក់ទុនវិនិយោគបង្កើតរោងចក្រនៅក្នុងទឹកដីខេត្តក្រចេះ ដោយបានបើកការដ្ឋានសាងសង់រួចរាល់និងសម្ភោធដាក់អោយដំណើរកា កាលពីព្រឹកថ្ងៃ១៦ ខែវិច្ចិការ ឆ្នាំ២០១៧កន្លងទៅនេះ ។
ប្រធានក្រុមហ៊ុន(ស៊ីង សុង)អ៊ីនដាសស្រ្ទៀលខេមបូឌាខូអិលធីឌី លោក ចូរ ស៊ឹងយ៉ុង បានអោយដឹងកាលពីពេលកន្លងទៅថា ក្រុមហ៊ុនរបស់លោកគ្រោងនិងចាប់ដំណើរ កាកែឆ្នៃដំឡូងម៉ីអោយបានចំនួន២៤០តោននៅក្នុងមួយថ្ងៃ និងតម្រូវកាទទួលទីញដំឡូងម៉ីស្រស់ចំនួន១ពាន់តោនក្នុងមួយថ្ងៃ ដើម្បីសម្រេចតាមផែនការ ក្នុងការនាំចេញលទ្ឋផលសម្រេចទៅក្រៅប្រទេស ។

ដោយ  ម៉េង គាង