ជនសង្ស័យចំនួន២នាក់ជាមុខសញ្ញាលួចយ៉ាងសកម្មអស់ល័ក្ខត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ហើយ

0

រតនគិរី: កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់កាចាញ បានសហការណ៍ជាមួយកម្លាំងអធិការក្រុងបានលុង បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាលួចយ៉ាងសកម្មពាក់ព័ន្ធទៅនិងករណីចូលលួចយកទូរស័ព្ទដៃ និងនាឡិកា។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៣និង១៤នាទីរំលងអាធ្រាត នៅចំនុចផ្ទះឈ្មោះ ហ៊ាង រ៉េន ស្ថិតនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
បើតាមការអោយដឹងពីលោកសួនសាវុធ នាយប៉ុស្តិ៍សង្កាត់កាចាញ បានប្រាប់អោយដឹងថា
ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះ ទី១ មានឈ្មោះធូ ណេត ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរីជានាក់មើលផ្លូវ ឃាត់ខ្លួនបាននៅចំនុចភូមិ១ វេលាម៉ោងជាង៤រសៀលថ្ងៃដដែល ហើយសមត្ថកិច្ចបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតដែលជានាក់ចូលលួចផ្ទាល់ មានឈ្មោះ ផែន ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមានមុខរបរ និងទីលំនៅ មិនពិតប្រាកដ ធ្វើការឃាត់ខ្លួនបាន
នៅចំនុចក្នុងផ្ទះសំណាក់យីហោឈ្មោះ សៀង ហៃ ស្ថិតនៅក្រុងបានលុងតែម្តង។
លោក សួន សាវុធ បានបញ្ជាក់ទៀតថាហេតុដែលឈានដល់ការឃាត់ខ្លួនជនសង្ស័យលួចយ៉ាងសកម្មទាំង២នាក់ខាងលើនេះបានដោយសារមានការសហការល្អពីម្ចាស់ផ្ទះរួមនិងមានកាមរ៉ាសុវត្ថិភាពផងដែរ ទើបកម្លាំងធ្វើការស្រាវជ្រាវចាប់បានតែម្តង។លោកបានបញ្ចាក់បន្ថែមទៀតថា ជនសង្ស័យទាំង២នាក់ខាងលើបានធ្វើសកម្មភាពលួចយកទូរសព័្ទដៃអស់១គ្រឿងនិងនាឡិកាដៃ១គ្រឿង នៅវេលាម៉ោង៣និង១៤នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ខែធ្នូឆ្នាំ២០១៨ខណះម្ចាស់ផ្ទះកំពុងដេកលុងលក់ស្រួលមិនបានដឹងថាមានចោរចូលលួចនោះទេលុះព្រឹកឡើងឈ្មោះ ហាក់ ហ៊ុន ត្រូវជាក្មួយម្ចាស់ផ្ទះដែលដេកនៅបន្ទប់សំយាបខាងក្រោយផ្ទះម្នាក់ឯងភ្ញាក់ឡើងឃើញបាត់ទូរស័ព្ទដៃម៉ាក I phone5fមួយគ្រឿងនិងនាឡិកាដៃមួយគ្រឿងក៏មានការភ្ញាក់ផ្អើលឡើង ហើយនឆែកcamera​សុវត្ថិភាពនៅក្នុងផ្ទះស្រាប់តែឃើញចោរធ្វើសកម្មភាពលួចតែម្ដងទៅ។
ហើយម្ចាស់ផ្ទះឈ្មោះ ហ៊ាង រ៉េន ក៏បានរាយការនិងដាក់ពាក្យប្តឹងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាចាញភ្លាមៗផងដែរហើយកម្លាំងប៉ុស្តិ៍របស់លោកក៏បានសហការណ៍ជាមួយកម្លាំងអធិការក្រុងបានលុងធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ខាងលើបាននៅល្ងាចថ្ងៃដដែលនេះផងដែរ។បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋរស់នៅសង្កាត់កាចាញក្រុងបានលុង បានសាទរ និងលើកសសើរមិនដាច់ពីមាត់ថា លោក សួន សាវុធ នាយប៉ុស្តិ៍សង្កាត់កាញ ពិតជានាយប៉ុស្តិ៍បំរើពលរដ្ឋមែន ករណីលួចមិនបានមួយថ្ងៃផង លោកធ្វើការស្រាវជ្រាវចាប់បានទៅហើយ។
ដោយ គតិ យុត្ត