ព្រះវិហារ៖ សហគមព្រៃឈើពោរៀង ៥០នាក់ បានពួនស្ទាក់ចាប់រថយន្តដឹកឈើ របស់ក្រុមហ៊ុនផ្លូហាយវិន ដែលបាន លួចទៅកាត់ឈើរបស់សហគម ចំនួន៣គ្រឿង តែចាប់បានមួយគ្រឿង ដែលការចូលលួចកាត់ឈើរបស់សហគម ក្រោមការបញ្ជារបស់លោក សេន ឡាំ ជាមេការមើការខុសត្រូវ ដែលកន្លងមកតាំងតែយកលេសថា ក្រុមហ៊ុនស្របច្បាប់ ប្រមូលផលអនុផលព្រៃឈើចេញពីព្រៃសម្បទានសង្គមកិច្ច តែពេលនេះត្រូវបានសហគមចាប់បាន ដោយសារលួចកាត់ឈើក្នុងសហគមរបស់ពួកគាត់។
សកម្មភាពលួចចូលកាត់ឈើចេញពីសហគម ត្រូវបានប្រជាពលរដ្ឋ ដែលជាម្ចាស់ថែរក្សាព្រៃឈើសហគម បាននាំគ្នាក្តៅក្រហាយ នាំគ្នាប្រមាណ៥០នាក់ ពួនស្ទាក់ចាប់រថយន្តអារ៉េវរបស់ក្រុមហ៊ុន ផ្លូវហាវិន នៅចំនុចចាន់ថុង ភូមិពោរៀង ឃុំគូលេនជើង ស្រុកគូលេន ខេត្តព្រះវិហារ ក្រោយពីស្ទាក់ចាប់បានរថយន្ត ដែលមាន វត្ថុតាងឈើនៅលើរថយន្ត និងរថយន្ត ត្រូវបានកំលាំងសហគមនាំយកមកទុកក្នុងសហគម ដើម្បីរងចាំឲ្យអាជ្ញាធរដោះស្រាយ។
ប្រជាសហគមបាន ឲ្យដឹងថា ក្រុមហ៊ុនផ្លូហាវិននេះ បានធ្វើសកម្មភាពបំពានច្បាប់របស់សហគមព្រៃឈើ ពោរៀង ទាំងស្រុង ដោយហ៊ានចូលមកលួចកាត់ឈើក្នុងសហគម ដោយឥតញញើតច្បាប់សហគមនោះ ឡើង ដែលការចាប់រថយន្តដឹកឈើរបស់ ក្រុមហ៊ុនផ្លូហាវិននេះ បានធ្វើឡើងនៅវេលាម៉ោង ៣.៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៨ ។
លោកបានបន្តថា ក្រុមហ៊ុនផ្លូហាវិននេះ គឺជាក្រុមហ៊ុនប្រើល្បិឆ្ពិនភ្នែកអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់លើ តែចំពោះថ្នាក់ក្រោមគេដឹងគ្នា ដូចត្រីនឹងទឹក ពីការលួចឈើចេញពីដែនជម្រកសត្វព្រៃគូលេនព្រហ្មទេព និងព្រៃសហគម ក្រោមការឃុបឃិតគ្នា ជាមួយនឹងមន្រ្តីបរិស្ថាន ដឹកឈើជាហូរហែរ ចូលមកអាជ្រៀកនៅក្នុងក្រុម ហ៊ុន ដើម្បីបំឡែងជាឈើស្របច្បាប់។
ប្រជាពលរដ្ឋ បានទទឹករងចាំមើលថា ក្នុងករណីដែល ក្រុមហ៊ុនផ្លូហាវិន ចួលលួចកាត់ឈើក្នុងសហគមនេះ តើលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មានចំណាត់ការដូចម្តេច ចំពោះក្រុមហ៊ុន ក្នុងការរកដំណោះ ស្រាយជូនពួកគាត់ ខណៈពេលដែលវត្ថុតាង និងភស្តុតាង មានគ្រប់គ្រាន់ ដោយសារតែពួកគាត់ជាអ្នកអភិរក្សា ព្រៃឈើរបស់សហគម តែបែជាលោក សេន ឡាំ មកកាត់ឈើក្នុងសហគមរបស់ពួកគាត់ទៅវិញ មិនតែ ប៉ុណ្ណោះប្រជាសហគម បានសំណូមឲ្យលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មេត្តាជួយរឹតបន្តឹង ការអនុវត្តតួនាទីរបស់មន្រ្តីបរិស្ថានក្រោម ឳវាទផង ដោយសារតែព្រៃដែនគូលេនព្រហ្មទេព និងព្រៃឈើសហគមកំពុងតែរលាយអស់ហើយ ដោយមានការសង្ស័យថា មានការឃុបឃិតគ្នា របស់លោក សេន ឡាំ មេការ ក្រុមហ៊ុន និងមន្រ្តីបរិស្ថាន ទើបបានធ្វើឲ្យព្រៃឈើដឹកចេញដោយរលូន។ ដោយ ប៊ុន រដ្ឋា