តា​លី​បង់​៧០​នាក់ និង​ប៉ូលិស​១៥​នាក់ ស្លាប់​ក្នុងការ​ប្រយុទ្ធ​គ្នា​នៅ​ហ៊ែ​ល​មែន​ដ៍​

0

​អា​ហ្វ​ហ្គា​នី​ស្ថានៈ ​ឡាស​ខា​ហ្គា​៖ យ៉ាងហោចណាស់​មាន​ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់​ចំនួន ៧០​នាក់ និង​ប៉ូលិស​ចំនួន​១៥​នាក់ បាន​ស្លាប់ នៅក្នុង​ការប៉ះទង្គិច​

គ្នា រវាង​កងកម្លាំង​រក្សា​សន្តិសុខ និង​ក្រុម​សកម្មប្រយុទ្ធ​នៅ​ខេត្ត ហ៊ែ​ល​មែន​ដ៍ ភាគខាងត្បូង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ចិន ឆាយ​ណា​ដេលី បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមិថុនា ឆ្នាំ​២០១៤ នេះ​។​ ​

លោក Sayyed Murad Sadat អភិបាលស្រុក Naw Zad district ខេត្ត​ហ៊ែ​ល​មែន​ដ៍ បាន​ប្រាប់​សារព័ត៌មាន នៅ ថ្ងៃ​ព្រហស្បតិ៍ ថា​៖ “​យ៉ាងហោចណាស់​មាន​ក្រុម​សកម្មប្រយុទ្ធ​សរុប ៧០​នាក់ រួមទាំង​មន្ត្រីប៉ូលិស ១៥​នាក់​បាន​ស្លាប់​ចាប់តាំងពី​ប្រយុទ្ធ​គ្នា កាលពី​ព្រឹក​ថ្ងៃ​ពុធ​មកម្ល៉េះ​។ ចាប់តាំងពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុននេះ​មក ក្រុម​សកម្មប្រយុទ្ធ​តា​លី​បង់ ១​ពាន់​នាក់ បាន​បើក​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ដើម្បី​កាន់កាប់​ស្រុក Sangin district ហើយ​បន្ទាប់មកទៀត ពួកគេ ក៏បាន​វាយប្រហារ​មក លើ​តំបន់​ក្បែរ​ខាង​ដូចជា ស្រុក Kajaki, Nad Ali, Marja and Naw Zad districts. ។​

” ​គួរ​បញ្ជាក់ថា ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ជា​ប្រទេសមួយ​តែងតែ​មានការ​ធ្វើទុក្ខបុកម្នេញ​ពី​ពួក សកម្មប្រយុទ្ធ​តា​លី​បង់ បន្ទាប់ពី​ប្រទេស​អ៊ីរ៉ាក់​ដែល​បាននិងកំពុង​តែ​កើត​មានការ​បង្ហូរឈាម ស្ទើរ​រាល់ថ្ងៃ បង្ក​ការស្លាប់ និង​របួស​មនុស្ស​ជាច្រើន​នាក់​ជា​រៀងរាល់ថ្ងៃ​។ ពេលដែល​កម្សួល នាំ​ការប្រយុទ្ធ​នៅ​អ៊ីរ៉ាក់​ផ្ទុះឡើង​យ៉ាងខ្លាំង​ក្លា​ជាង​មួយ​សប្តាហ៍​មកនេះ ដែល​ស្ទើរតែ​ពុះ​ច្រៀក អ៊ីរ៉ាក់​ចា​ចម្រៀកៗ​នោះ នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ក៏បាន​កើតមាន​ការប្រយុទ្ធ​យ៉ាង​ឃោរឃៅ​រវាង ក្រុម​សកម្មប្រយុទ្ធ និង​កងកម្លាំង​សន្តិសុខ​ផងដែរ​។​ ​

ជាក់ស្តែង ការប្រយុទ្ធ​គ្នា​កាលពី​ថ្ងៃ​ពុធ បង្ក​ឲ្យ​មាន​អ្នកស្លាប់​រហូតដល់​៧០​នាក់​ជា​ពួក​តា​លី​បង់ និង​១៥​នាក់​ជា​ក្រុមប៉ូលិស ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា ពួក​តា​លី​បង់​១០០​នាក់​បាន​ស្លាប់​។ តាម​លោក សា​ដា​ដ ក្នុងចំណោម​អ្នកស្លាប់​ទាំងអស់ ក៏មាន​មេដឹកនាំ​តំបន់ របស់​ក្រុម​តា​លី​បង់​ផងដែរ ដូចជា​លោក មូល​ឡា​ហ៍ គូ​ដ្រា​ទូ​ឡា​ហ៍​, មូល​ឡា​ហ៍ ណា​ស៊ីម​, និង មេដឹកនាំ​មួយចំនួនទៀត (Taliban local leaders Mullah Qudratullah, Mullah Nasim, Mullah Abdul Hakim and Mullah Toor were among the dead," Sadat noted) ៕ Afganistan2