កាម៉ារីស្វិត កែទ្រុងរបស់ឈ្មូញដឹកឈេីត្រូវសមត្ថកិច្ចស្រុក កូនមុំក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ចជំនាញ

0

ខេត្តរតនគីរីៈ រថយន្តម៉ាក់កាម៉ារីស្វិតកែច្នៃទ្រុងមួយគ្រឿងដឹកឈើអត់ច្បាប់គ្មានស្លាក់លេខត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ប្រគល់អោយសមត្ថកិច្ចជំនាញចាត់ការបន្តនិតិវិធី។

ការឃាត់ចាប់រថយន្តល្មើសនេះធ្វើឡើងកាលពីថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨
វេលាម៉ោង២០ៈ៣០នាទីលើកំណាត់ផ្លូវជាតិលេខ៧៨នៅត្រង់ចំណុច ភូមិ៤(គ៦០)ឃុំ ត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

ម្ចាស់រថយន្តត្រូវបានគេស្គាល់ឈ្មោះ ម៉ាប់ ភេទប្រុសអាយុជាងសាមសិបឆ្នាំ ជនជាតិខ្មែរ ជាឈ្មួញម្នាក់សកម្មក្នុងការដើរប្រមូលទិញឈើប្រណិតក្នុងតំបន់ភូមិដាច់ស្រយ៉ាលដែលគេសង្គេតឃើញ នៅ ភូមិក្របីជ្រុំ ស្រែគរ ខ្សាច់ថ្មី ស្រែសាមុី ស្រុកស្វាយរៀង ព្រំប្រទល់់ជាប់ខេត្តរតនគិរីនិងខេត្ត ស្ទឹងត្រែង។

ប្រភពបានបញ្ជាក់ថាឈ្មួញខាងលើនេះបានដឹកជញ្ជូនមកចែកចាយតាមដេប៉ូនានាក្នុងខេត្តរតនគិរី។ការបង្ក្រាបចុះពីសំណាក់សមត្ថកិច្ចនគរបាលស្រុកកូនមុំចំពោះរថយន្តល្មើសនេះគឺបានសហការណ៍រួមមាន កម្លាំងនគរបាលប៉ុស្ថិរដ្ធបាលឃុំត្រពាំងច្រេស នៃអធិការដ្ធាននគរបាលស្រុកកូនមុំ សហការណ៍និងកម្លាំងជំនាញផ្នែករដ្ធបាលព្រៃឈើស្រុកកូនមុំ។

បើតាមការអោយដឹងពីសមត្ថកិច្ចដែលចុះបង្ក្រាបនោះនិយាយថា ឈ្មោះម៉ាប់នេះធ្លាប់ដឹកជញ្ជូនឈើប្រណិតជាច្រើនលើកច្រើនសារដោយយកឡេះឈ្មោះសមត្ថកិច្ច មួយចំនួនបិតបាំងទង្វើបទល្មើសខ្លួនទៀតផង។

បច្ចុប្បន្នរថយន្តកាម៉ារីស្វិត និងឈើជាច្រើនសន្លឹកប្រភេទឈើគគីរជាវត្ថុតាងកម្លាំងអធិការស្រុកកូនមុំ កំពុងបំពេញសំណុំបែបបទប្រគល់អោយជំនាញផ្នែករដ្ធបាលព្រៃឈើស្រុក ចាត់ការបន្តតាមនិតិវិធីច្បាប់ ។