ក្រចេះ៖ រដ្ឋលេខាធិការនៃក្រសួងសាធារណះការនិងដឹកជញ្ជូន ឯកឧត្តម លឹម ស៊ីដេនីន បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម ម្ចាស់យានយន្ត ធុនធំគ្រប់ប្រភេទ ដែលកំពុងចរាចណ៍ ប្រើប្រាស់លើដងផ្លូវជាតិទាំងអស់ សូមកុំឲ្យដឹកជញ្ជូនផ្ទុកលើសចំនួនច្បាប់កំណត់ និងចូលរួមថែរក្សាផ្លូវជាតិលេខ៧ ប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋយើងប្រើប្រាស់អោយបានយូរអង្វែង និងងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវជាតិ ដែលកើតឡើងជាយថាហេតុ៕
កាអំពាវនាវនេះធ្វើឡើងខណះដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូនៃក្រុមបច្ចេកទេសត្រួតពិនិត្យ ចុះត្រួតពិនិត្យ និងវាយតម្លៃបច្ចេក ទេសគុណភាព បន្ទាប់ពីក្រុមហ៊ុនសាងសងរបស់ចិន សាងសង់រួចរាល់ជាស្ថាពរ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងដំណើរការចុះត្រួតពិនិត្យផ្លូវមួយខ្សែរនោះឯកឧត្តម លឹម ស៊ីដេនីន មានប្រសាសន៍ថា នេះគឺជាគម្រោងលើកទីមួយហើយដែលភាគីចិនប្រគល់ឱ្យក្រសួងសាធាណការ និងដឹក ជញ្ជូន ធ្វើការសិក្សា គំរូប្លង់ដោយខ្លួនឯង និងប្រើប្រាស់នីតិវិធីលទ្ធកម្មជ្រើសរើស ទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យ សាងសង់ និងក្រុម ហ៊ុនម៉ៅការសាងសង់ដោយខ្លួនឯង ដោយ មានការចូលរួមពីក្រសួងហិរញ្ញវត្ថុ និងតំណាងស្ថានទូតចិន។
ក្រសួងសាធារណៈការដឹកជញ្ជូន ក៏បានជ្រើស រើស ក្រុមហ៊ុនវ៉ាន់អានជាទីប្រឹក្សា បច្ចេកទេសត្រួតពិនិត្យ ការងារសាងសង់ ហើយនិងក្រុម ហ៊ុនសំណង់សៀងហៃ ជាក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ ៧នេះ។
ឯកឧត្តម បន្តថាការចុះត្រួតពិនិត្យផ្លូវនេះ គណះប្រតិភូ នៃក្រុមបច្ចេកទេសមាន4ក្រុម គឺក្រុមទី១ ត្រួតពិនិត្យកម្រិតរឹងមាំនៃពីផ្លូវ, ក្រុមទី2 ត្រួតពិនិត្យផ្លូវតែម្ដង ទំហំផ្លូវ ប្រឡាយផ្លូវសងខាង ជម្រាលផ្លូវ, ក្រុមទី3 ត្រួតពិនិត្យស្លាកសញ្ញា បង្គោលសុវត្ថិភាព និងគំនូសផ្លូវ និងក្រុមទី 4 ត្រួតពិនិត្យ និងសំណង់សិល្បការ ដូចជាស្ពាន លូ ជាដើម។
គួរបញ្ជាក់ថា គម្រោងស្តារឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ពីចំនុចគមលេខ៣៣១ (រង្វង់មូលខ្លាស្ទុះ) ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់ចំនុចគីឡូម៉ែត្រលេខ៤២៤ ចំនុចអូរកណ្តៀរ ស្ថិតក្នុងភូមិអូរព្រះ ឃុុអូរគ្រៀង ស្រុកសំបូរ ដោយមាន ប្រវែងជាង៩៣គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC កំរាស់ ០.១០មនេះ គឺជាជាជំនួយឥត សំណងលើកទីមួយហើយពីសាធារណរដ្ឋប្រជាមិនិតចិន ដែលមានក្រសួងពាណិជ្ជកម្មចិនជាតំណាង និងតាមរយស្ថានទូតចិន។




































