មន្ទីរសង្គមកិច្ចខេត្តកំពង់ធំ ប្រារព្វទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនពិការពិភពលោក

0

កំពង់ធំ៖ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានយកចិត្តទុកដាក់ មកលើ ជនមានពិការភាពកម្ពុជា ដោយផ្តោតសរៈសំខាន់ និងបានបើកឳ​កាសឲ្យជនពិការ មានសិទ្ធិក្នុងការចូលសិក្សា ស្វែងយល់ និងផ្តល់ឳកាសឲ្យជនពិការអាចចូលធ្វើការ រោង ចក្រសហគ្រាស និងក្រុមហ៊ុន នានា ដោយតំម្រូវឲ្យស្របតាមសមត្ថភាពដែលអាចធ្វើបានរបស់ជនមានពិការ ដើម្បីលើកកម្ពស់សិទ្ធិជនពិការ ។

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានប្រារព្វ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនពិការពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឌៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ព្រមទាំង មន្រី្តរាជការ អង្គការដៃគូរ រួមទាំងជនមានពិការជាង២០០នាក់ បានចាត់ធ្វើឡើង នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៨។

បន្ទាប់ពីលោកអ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ ធ្វើកិច្ចស្វាមគមន៍ រួមមកលោក អ៊ាប ឈុនស្រ៊ាង ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ និងក្រសួងធម្មការ សាសនា បានគិតគូរដល់ជនមានពិការ ក្រីក្រ លើកកម្ពស់ជីវភាពការអប់រំ ការព្យាបាល ការស្តា លទ្ទភាពពលកម្ម កាយសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យមានមុខរបរ ជាពិសេស គ. ថ្លង់ ជនពិការ ភ្នែក ឲ្យអភិវឌ្ឍន៍ ចេះអក្សស្ទាប ភាសាសញ្ញា និងឲ្យអនុវត្តច្បាប់កិច្ចការពារ សិទ្ធជនមានពិការឲ្យចូលបំរើការងារតាមក្រសួងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាក់ស្តែង ឆ្នាំ២០១៨នេះ មានជនមានពិការបានបំរើការងារ ២.៨៣៩នាក់ ក្នុងក្រសួងស្ថាប័នចំនួន៤០ នៅក្នុងខេត្តកំពង់ធំ មានជនមានពិការ៣.៩៣០នាក់ ស្រុកកំពង់ស្វាយមាន ៨៤៤នាក់ ។

បន្ទាប់ពីឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានអានសារាចរណ៍ណែនាំរបស់ រាជរដ្ឋាភិបាល ស្តីពីកាតចាត់តាំង ខួបលើកទី៣៦ ទិវាជនមានពិការ អន្តរជាតិ និងខួបលើកទី២០ ទិវាជនពិការភាពកម្ពុជា ក្រោមប្រធានបទ លើកកម្ពស់សិទ្ធិជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ទ និងសមភាព រួមមក ។

ឯកឧត្តម ឌៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានមានប្រសាសន៍កោតសរសើរនឹងវាយតំលៃខ្ពស់ ចំពោះមន្ទីរសង្គមកិច្ច ខេត្តកំពង់ធំ ដែលបានខិតខំរៀបចំយ៉ាងយកចិត្តទុកដាក់ ឲ្យមានពិធីទិវាសម្រាប់ជនមានពិការក្នុងខេត្តកំពង់ធំ និងបានមានប្រសាសន៍ថា អំពើមហាវិនាសសកម្មនៃរបបប្រល័យពូជសាសន៍ ប៉ុលពត បានបន្សល់ទុកនូវ ជនពិការ ស្រ្តីមេម៉ាយ កុមារកំព្រា ដែលជាមរតកសង្រ្គាម អតីតយុទ្ធជន មានពិការ ភាព គឺទទួលបានការឧបត្ថម្ភពីរដ្ឋ ជនពិការគ្រប់ប្រភេទ ទទួលបានការស្តារលទ្ធភាព ពលកម្ម ទាំងកាយ សម្បទា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការ ។

ដោយ  ប៊ុន  រដ្ឋា