ជនសង្ស័យជាចោរឆក់ខ្សែ(ក)២នាក់ត្រូវប៉ូលិសស្រុកគីរីវង់បានធ្វើការឃាត់ខ្លួន

0

តាកែវ ៖ ជនសង្ស័យចំនួន២នាក់ត្រូវប៉ូលិសស្រុកគីរីវង់បានធ្វើការឃាត់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យព្រហ្មទណ្ទដើម្បីចាត់ការបន្ត ខណះពេលដែលជនសង្ស័យបានធ្វើសកម្មភាពជិះម៉ូតូធ្វើសកម្មភាពឆក់ការបូបលុយរបស់ប្រជាពលរដ្ឋយ៉ាងសកម្មឆក់កាបូបនៅលើទឹកដីស្រុកគីរីវង់តែដល់ថ្ងៃអន្សារក៏ត្រូវប៉ូលិសចាប់ខ្លួនបានតែម្តង។ ហេតុការណ័ចាប់ខ្លួនចោឆក់កាបូបលុយនេះកើតឡើងនៅថ្ងៃសុក្រ៨កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី១៥ខែ ធ្នូ ឆ្នាំ២០១៨វេលាម៉ោង១៤និង១២ នាទី ។ លោកវរ.ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក គីរីវង់បានអោយដឹងថាក្រោយពេលកើតហេតុនេះភ្លាមលោកក៏បានដឹកនាំកំលាំងដោយបានសហការជាមួយកំលាំងប៉ុស្កិរដ្ឋបាលឃុំបានស្ទាក់ ចាប់បានជនសង្ស័យចំនួន២នាក់
១. ឈ្មោៈ ជា សុបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់ ឃុំព្រៈបាទជាន់ជុំ ស្រុកគិរីវង់ ( អ្នកបើកម៉ូតូ )
២. ឈ្មោៈ មុត សុវណ្ណរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សវិទ្យាល័យសុខ អាន ទន្លាប់ ( ថ្នាក់ទី១០ថ្មី ) ( អ្នកឆក់ ) បានធ្វើសកម្មភាពឆក់ ស្ថិតក្នុងភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ម៉ូតូធ្វើសកម្មភាព ម៉ាក C125ស្លាកលេខ ក្រុងព្រៈសីហនុ 1A : 3893 ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថាជនរងគ្រោៈ ឈ្មោៈ ស៊ឹម វលក្ខណ៏ ភេទស្រី ២១ឆ្នាំ រស់នៅភូមិក្នុងភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ សម្ភារៈដែលជនរងគ្រោៈបាត់រួមមាន ៖
ក./ ទឹកប្រាក់ចំនួន ១២៣.១០០រៀល ( ដប់ពីរម៉ឺនបីពាន់មួយរយរៀល ) ។
ខ./ ទូរសព្ទ័ ម៉ាក OPPO ១គ្រឿង ។
គ./ កាបូបដៃចំនួន១ ។
» ក្នុងពេលសាកសួរជនសង្ស័យបានឆ្លើយសារភាពថាខ្លួនបានឆក់ ចំនួន០៣លើក រួចមកហើយនៅ ចំណុចភូមិសាស្រ្តឃុំតាអូរ ស្រុកគិរីវង់ ។ នៅចំពោះមុខប៉ូលិសជនសង្ស័យបាននិយាយសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពជិះម៉ូតូឆក់ការពីប្រជាពលរដ្ឋពិតប្រាកដមែនហើយពួកគេធ្លាប់ធ្វើសកម្មភាពឆក់ការបូបពីប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្ចខាងលើនេះចំនួន៣លើកមកហើយដែរ ។ លោកវរសេនីឯកយ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្តបានអោយដឹងផងដែរថានៅពេលនេះយើងបានកសាងសំណុំរឿងរួចហើយៗនៅរសៀលថ្ងៃទី១៦ ១២ ២០១៨ យើងនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តកាត់ទោសទៅតាមច្បាប់ ។