ប្រតិភូខេត្តជាំងស៊ូ ជួបថ្នាក់ដឹកនាំខេត្ត ពង្រឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាលនិងអប់រំ 

0

(ខេត្តព្រះសីហនុ)៖ល្ងាចថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨ នៅសាលាខេត្តព្រះសីហនុ ក្នុងឱកាសនេះជំនួនពិភាក្សារវាង ភាគីខេត្តជាំងស៊ូ ប្រទេសចិន ដឹកនាំដោយលោក YAN LI អនុប្រធានគណៈកម្មាធិការខេត្ត ,ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៍ចំពោះភាគីចិន ខេត្តជាំងស៊ូ ដែលជាខេត្តសម្ពន្ធ័មេត្រីភាព(ខេត្តបងប្អូន)ជាមួយខេត្តព្រះសីហនុ ដែលបានជម្រុញអ្នកវិនិយោគជាច្រើនអោយមកបណ្តាក់ទុនវិនិយោគនៅខេត្តព្រះសីហនុ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសេខេត្តព្រះសីហនុ ។ឯកឧត្តម អភិបាលខេត្តព្រះសីហនុ រំលេចថា រយៈកាលពីរឆ្នាំចុងក្រោយនេះតាមរយៈអ្នកវិនិយោគចិនបានធ្វើអោយខេត្តព្រះសីហនុ មានការរីកចម្រើនប្រែមុខមាត់យ៉ាងលឿនស្ទើរមិននឹកស្មាន។
តាមរយៈជំនួបភាក្សានេះដែរ ឯកឧត្តម យន្ត មីន ក៏បានស្នើថ្នាក់ដឹកនាំខេត្តជាំងស៊ូ ជួយជម្រុញអ្នកវិនិយោគនិងទេសចរ អោយចូលមកវិនិយោគនិងកំសាន្តនៅខេត្តព្រះសីហនុ កាន់តែច្រើនថែមទៀត។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ធានាទាំងស្រុងចំពោះសន្តិសុខ សុវត្ថិភាពនិងសម្បត្តិស្របច្បាប់នៃអ្នកវិនិយោគក៏ដូចជាភ្ញៀវទេសចរ។

លោក YAN LI អនុប្រធានគណៈកម្មាធិការខេត្តជាំងស៊ូ ថ្លែងការកើតសរសើរខេត្តព្រះសីហនុ ដែលតែងគាំទ្រអ្នកវិនិយោគចិនជាសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។លោក YAN LI បញ្ជាក់ថាសព្វថ្ងៃនេះអ្នកវិនិយោគមកពីខេត្តជាំងស៊ូប្រមាណជា១២០ក្រុមហ៊ុន បានមកបណ្តាក់ទុនរកស៊ីនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលអភិវឌ្ឍដោយក្រុមហ៊ុនហុងតូគ្រុប។
លោក YAN LI បង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនាក់ទំនងរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូនឹងកាន់តែប្រសើរឡើងទូលំទូលាយថែមទៀត។ហើយខេត្តព្រះសីហនុ នឹងកាន់តែមានប្រណិតភាពនៅថ្ងៃអនាគត់។
លោក YAN បន្ថែមថា ខេត្តព្រហសីហនុ គឺជាខេត្តដែលមានសក្តានុពលខ្លាំងគួរចាប់អារម្មណ៍បំផុត។លោក នឹងជម្រុញអ្នកវិនិយោគ ក៏ដូចជាទេសចរ មកពីខេត្តជាំងស៊ូ អោយចូលមករកស៊ីនៅខេត្តព្រះសីហនុ បន្ថែមទៀតនៅថ្ងៃខាងមុខ៕ ដោយ  សាវ៉ុន