ខេត្តព្រះសីហនុ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បន្តផ្តល់អំណោយជូប្រជាពលរដ្ឋក្រីក្រជួបការលំបាកមកពីឃុំចំនួនបួនឃុំ និងក្រុព្រះសីហនុ មួយសង្កាត់ផងដែរ ដែលមានចំនួនមួយពាន់គ្រួសារ ។ទាំងនេះជាអំណោយមនុស្សធម៌របស់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តាមរយះសាខាកាកបាទក្រហមខេត្តព្រះសីហនុ។
លោក DONG DING CHENG ប្រធានសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា មានប្រសាសន៏ថា៖ សមាគមជួយបំពេញរាល់សំណូមពរ និងជួយគ្នាក្នុងគ្រាលំបាក ហើយប្តេជ្ញាលើកកម្ពស់រក្សាទំនាក់ទំនង សហការជាមួយកម្ពុជាឲ្យកាន់តែរីកចំរើន និងលើកស្ទួយជីវភាពប្រជាជនកម្ពុជាឲ្យកាន់តែប្រសើរឡើងដូចគ្នា ក្នុងការរួមចំណែកការងារមនុស្សធម៌ ។
ឯកឧត្តម យន្ត មីន បានផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាអាណិត ស្រឡាញ់ មេត្តា ករុណាដ៏ជ្រាលជ្រៅ ជាមួយគ្រួសារទាំងអស់។ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងសហការី ដែលបាននាំអំណោយមនុស្សធម៌របស់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា តាមរយះសាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋក្រីក្រ។
ជាមួយនេះ ឯកឧត្តម យន្ត មីន បានពាំនាំប្រសាសន៍របស់ សម្តេចប្រធាន ផ្តាំផ្ញើចំពោះប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់បញ្ហាសុខភាព-អនាម័យ ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការជំងឺឆ្លងនានា ចូលរួមគោរពច្បាប់ចរាចរណ៍ លុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង អំពើហិង្សា ល្បែងស៊ីសងគ្រប់ប្រភេទ ដែលអាចបង្កឱ្យមានអសន្តិសុខក្នុងសង្គម។





































