បាត់ដំបង ៖ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នេះប្រជាពលរដ្ឋរស់នៅក្នុងឃុំ កំពង់ល្ពៅ ស្រុក សំឡូត ខេត្ត បាត់ដំបង កំពុងបារម្ភខ្លាំងពីសុវត្ថិភាព ក្រោយមានហេតុការណ៍សត្វខ្លាចូលស្រុក ខាំសម្លាប់សត្វគោ១ក្បាល ។
ប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា នៅយប់ម៉ោង២ ទាបភ្លឺថ្ងៃកើតហេតុខាងលើ មានសត្វខ្លាធំមួយក្បាល បានចេញពីព្រៃ ចូលមកក្នុងភូមិ ហើយខាំកាច់ករសម្លាប់សត្វគោ១ក្បាលស្លាប់ភ្លាមៗតែម្ដង។
ប្រជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់ ជាពិសេសពួកក្មេងៗ ព្រោះពេលនេះកើតរឿងហេតុចំលើសត្វ តែក្រោយអាចកើតលើមនុស្សក៏ថាបាន។ ដូចនេះយើងត្រូវចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះហេតុការណ៍នេះតែងកើតឡើងជាច្រើនដងរួចមកហើយ ទើបធ្វើឲ្យពួកគាត់សម្ដែងក្ដីព្រួយបារម្ភបែបនេះ។
ហើយម្ចាស់គោខាងលើមានឈ្មោះ ស៊ុន ភាព ភេទ ប្រុស អាយុ ៣២ ឆ្នាំ ។,




































