សៀមរាប: កាលពីថ្ងៃចន្ទ ទី17 ខែធ្នូ ឆ្នាំ២០១៨គណះបញ្ជាការឯកភាពស្រុកជីក្រែង ដឹកនាំដោយលោកលីប៊ុនជនតំណាងអោយលោកពៅប៊ុនធឿនអភិបាលនៃគណៈអភិបាលស្រុកជីក្រែងចុះបង្រាបបទល្មើសនេសាទនៅភូមិស្តៅ ឃុំអន្លង់សំណរ
ស្រុកជីក្រែងនៅចំណុចកំពង់រទេះរហូតដល់ស្ទឹងកំបុត។ក្នុងនោះលទ្ធផលសម្រេចបានបំផ្លាញឧប្បករនេសាទប្រភេទស្បៃមុងចំនួន២៤គ្រឿង កាប់ចម្រឹង៣០០ដើម បន្លែងត្រី២០គីឡូក្រាម បំផ្លាញបរបាំងវែងអស់៨គ្រឿងបំផ្លាញរបាំងអស់១២០០ម៉ែតកាប់ចម្រឹងអស់២០០ដើមលែងត្រីចម្រុះ
អស់៥០គីឡូក្រាម។ ក្រោយបូកសរុបលទ្ធផលការងារលោកលីប៊ុនជនមានប្រសាសន៍ទៅកាន់ក្រុមការងារថាដើម្បីការពារជីវៈចម្រុះបឹងទន្លេសាបជាពិសេសមច្ឆាជាតិបន្តស្រីមានសមត្ថកិច្ចត្រូវមានការទទួលខុសត្រូវខ្ពស់ជាពិសេសរដ្ឋាភិបាលជលផល។រីឯលោកញឹមសីុវ័ន្តនាយសង្កាត់រដ្ឋបាលជលលផលអន្លង់សំណរនិយាយថាលោកតាំងចិត្តការពារជីវះចម្រុះនៅតំបន់ការពាររបស់លោកអោខានតែបាន។ស្រុកជីក្រែង(ដោយអ៊ុកផ្លុង)




































