VIDEO កម្លាំងប្រជាសហគមន៍ជិត១០០នាក់មិនទុកចិត្តមន្រ្តីបរិស្ថានក្នុងប្រគល់រថយន្តអារ៉េវដឹកឈើរបស់ក្រុមហ៊ុន ផ្លូហាវិន

0

ព្រះវិហារ៖ កម្លាំងប្រជាសហគមន៍ជិត១០០នាក់ មិនទុកចិត្តមន្រ្តីបរិស្ថាន ក្នុងការប្រគល់រថយន្តអារ៉េវ នៅពាក់កណ្តាលផ្លូវ តាមសំណូមពររបស់មន្រ្តីបរិស្ថានស្នាក់ការបរិស្ថានព្រៃវែង សុខចិត្តដង្ហែររថយន្តអារ៉េវ របស់ក្រុមហ៊ុនផ្លូហាវិន ដែលលួចកាត់ឈើនៅក្នុងសហគមន៍ពោរៀង ទៅប្រគល់ដល់ស្នាក់ការបរិស្ថានតាកឹង ដើម្បីធ្វើកំណត់ហេតុតាមច្បាប់។

ការចូលរួមប្រគល់ រថយន្តអារ៉េវរបស់ក្រុមហ៊ុនផ្លូហាវិន ដែលលួចចូលទៅកាត់អាឈើនៅក្នុងព្រៃសហគមន៍ ពោរៀង ប្រជាសហគមន៍ទាំងប្រុស ទាំងស្រីមានចំនួន ៣ ភូមិក្នុងនោះមាន ភូមិគូលេនជើង ភូមិព្យួរជ្រូក និងភូមិពោរៀង បានប្រគល់ជូនដល់ស្នាក់ការបរិស្ថានតាកឹង ដោយមិនព្រមប្រគល់ឲ្យមន្រ្តីបរិស្ថាននៅតាមផ្លូវ ដែលបានខិតខំ សម្របសម្រួលសុំយករថយន្តអារ៉េវនោះទេ  តែប្រជាសហគមន៍មិនព្រមដាច់ខាត សុខចិត្តលំបាក ជិះគោយន្តផង ម៉ូតូផង កាត់ឆ្លងអូជ្រៅៗ ដើម្បីនាំរថយន្តអារ៉េវ ទៅប្រគល់ជូនស្នាក់ការបរិស្ថានតាកឹងព្រោះទាមទារ​សុវត្តិភាព ទើបពូកគាត់អស់ចិត្ត នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៨  ។

ប្រជាសហគមន៍ បានបញ្ជាក់ថាមន្រ្តីបរិស្ថាន មិនព្រមឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅ ប្រគល់រថយន្តអារ៉េវច្រើននោះទេ តែដោយសារ ប្រជាសហគមន៍ពោរៀង មិនទុកចិត្ត ព្រោះតែកន្លងមក បានប្រគល់ឲ្យស្នាក់ការព្រៃវែង កាលពី ៣ឆ្នាំមុន តែមួួដង្ហើមចង្រឹត ស្រាប់តែឃើញរថយន្តអារ៉េវរបស់ក្រុមហ៊ុនផ្លូវហាវិន ដឹកឈើដដែលទើបលើកនេះពួកគាត់ សុខចិត្ត នាំគ្នាប្រគល់ជូនស្នាក់ការបរិស្ថានតាកិង វិញម្តង ។

ក្នុងនោះប្រជាសហគមន៍ បានសម្តែងការសោកស្តាយ ដោយសារតែពុំឃើញមាន អាជ្ញាធរស្រុកគូលេនចូលរួមនោះទេ ចូលរួមក្នុងការរកដំណោះស្រាយ និងលើកជាកំលាំងចិត្តដល់ពួកគាត់ ដែលបានខិតខំការពារព្រៃ សហគមន៍សោះ ដោយសារតែពួកគាត់បានខិតខំស្ទាក់ចាប់ បានរថយន្តរបស់ក្រុមហ៊ុនផ្លូហាវិន ដែលមាន មេការឈ្មោះ សេន ឡាំ ជាអ្នកបញ្ជាឲ្យចូលកាត់ព្រៃរបស់សហគមន៍ពោរៀង  ដែលចូលទៅលួចអាកាត់ឈើហ៊ុប នៅក្នុងសហគមន៍ពោរៀង ដែលជា បទល្មើសជាក់ស្តែង តែពុំមានការយកចិត្តទុកដាក់ និងខ្វល់ខ្វាយពីសំណាក់អាជ្ញាធរស្រុក អាជ្ញាធរខេត្តចូល រួមហាក់បីដូចជាមានការខ្លបខ្លាចអំណាចរបស់ក្រុមហ៊ុនផ្លូហាវិនទៅវិញ។

តាមប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា ក្រុមហ៊ុនរបសផ្លូហាវិន ចាប់តាំងពីដាក់ទីតាំងក្រុមហ៊ុននៅចំនុច ភូមិព្យួរជ្រូកមក ពុំឃើញមានដាំដំណាំអ្វីនោះឡើយ តែផ្ទុយទៅវិញគឺឃើញតែដឹកជញ្ជូនឈើរាប់សិបឡាន របស់ក្រុមហ៊ុន ចេញពីស្រុកគូលេន យលមកលក់នៅតាមដេប៉ូឈើទៅវិញ ក្រោមការគ្រប់គ្រង់របស់លោក សេន ឡាំង មេការក្រុមហ៊ុនផ្លូហាវិន និងបានសង្កត់ធ្ងន់ថា សម្រាប់ប្រជាពលរដ្ឋដឹកឈើបន្តិចបន្តួច ចាប់វ៉ៃខ្នោះដាក់គុគមិនចេញផង រីឯក្រុមហ៊ុនដឹកឈើរាប់សិបឡានក្នុងមួយយប់ៗ បែរជាមិនខុសច្បាប់ទៅវិញ។