ព្រះស៊ីហនុ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ នាវាទេសចណ៍បរទេសមួយគ្រឿងមាន ឈ្មោះ EUROPA 2 បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ រយៈពេលមួយថ្ងៃ មុននឹងចាកចេញទៅកាន់ប្រទេសថៃ ។
មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរ ណ៍ EUROPA 2 មានសញ្ជាតិ MALTA មានបណ្តោយប្រវែង ២២៥.៣៨ម៉ែត្រ ទទឹង ២៩.៩០ម៉ែត្រ ជម្រៅទឹក ៦.៥០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៧០០នាក់ មកពីប្រទេសថៃ ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ៣០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសថៃវិញ នៅវេលាម៉ោង២៣ និង ៣០នាទីយប់ថ្ងៃដដែល ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា EUROPA 2 មានភ្ញៀវទេសចរសរុបចំនួន ៣១៥នាក់ ស្រី ១៦៧នាក់ មាន ១៧សញ្ជាតិ និងមាននាវិកចំនួន ៣៧៣នាក់ ស្រី ១០៤នាក់ មាន ១៩សញ្ជាតិ ។
ក្នុងចំណោមភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា EUROPA 2 មានសញ្ជាតិច្រើនជាងគេ ដូចជា Germany ២៥០នាក់, Swiss ២៥នាក់, Australia ១១នាក់ និងមានភ្ញៀវទេសចរសញ្ជាតិផ្សេងទៀត ។




































