កំពង់ឆ្នាំង ÷នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នំា២០១៨ នៅចំណុចជេីងភ្នំបង្គោលកី ឋិតនៅក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ មានករណីគ្រឿងចក្រមួយគ្រឿងកំពុងជីកដីជើងភ្នំដោយមិនដឹងថាមានច្បាប់អនុញ្ញាតដែរឬទេ។ 
ហើយបន្ទាប់ពីអ្នកសារព័ត៌មានយើងសួរនាំម្ចាស់គ្រឿងចក្រមួយគ្រឿងនេះបានឆ្លើយថាគេមានច្បាប់ត្រឹមត្រូវ ក្រោយពីប្រាប់អ្នកសារព័ត៌មានរួចក៏បានបើករត់តែម្តង។
ពាក់ព័ន្ធនឹងចំណុចខាងលើនេះក្រុមអ្នកសារព័ត៌មានយើងបានតេទូរស័ព្ទទៅលោក សោម វឺន អភិបាលស្រុករលាប្អៀរ លោកថាលោកមិនបានដឹងនោះទេ។
បន្ទាប់មកទៀតយើងក៏បានទាក់ទងទៅខាងលោក ងិន ហ៊ុន មន្ទីរប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បន្ទាប់មកទៀតដោយសារម្ចាស់គ្រឿងចក្រឆ្លើយថាដីដែលគាត់កាយនេះគឺមានការអនុញ្ញាតពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ 
ខណៈនោះក្រុមអ្នកសារព័ត៌មានយើងក៏ទាក់ទងទៅឯកឧត្តមកែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ពេល
នោះឯកឧត្តមបានមានប្រសាសន៍អោយដឹងថាលោកមិនបានដឹងនោះទេ ហើយលោកថាបើមានច្បាប់មែនចាំបាច់បើករត់ធ្វេីអី៕
បច្ចុប្បន្នកំលាំងសមត្តកិច្ចរដ្ឌបាលព្រៃឈើសង្កាត់រលាប្អៀរបានចុះមកពិនិត្យជាក់ស្ដែងនៅចំណុចខាងលើនេះ។




































